ទីផ្សារលក់រាយវៀតណាមរៀបចំណាត់ថ្នាក់ top ៦ លើវិស័យទាក់ទាញទុនវិនិយោគពីបរទេសច្រើនបំផុត |
នាល្ងាចថ្ងៃទី ១២ ធ្នូ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមលក់រាយវៀតណាមបានរៀបចំវេទិកាលក់រាយវៀតណាម ២០១៧ ដោយប្រធានបទ ១០ ឆ្នាំ អភិវឌ្ឍន៍ទីផ្សារលក់រាយវៀតណាម និងការសាកល្បងនាពេលអនាគត។ទោះបីជានៅមានឱកាស និងសក្កានុភាពជាច្រើនក្ដី ប៉ុន្តែក្នុងសម័យបច្ចេកវិទ្យា ៤.០ នោះបានដាក់ចេញនូវការសាកល្បងសម្រាប់អ្នកលក់រាយវៀតណាម។ លោកស្រី Dinh Thi My Loan ប្រធានសម្ព័ន្ធសមាគមលក់រាយវៀតណាមបានឲ្យដឹងថា៖
“យើងគប្បីផ្លាស់ប្ដូរថ្មីផ្នែកលក់រាយ ដោយឆ្ពោះទៅកំណើន និងធានាការប្រកួតប្រជែង។ បើចង់ផ្លាស់ប្ដូរនោះ គឺគប្បីមានយុទ្ធសាស្ត្រជាក់ស្ដែង ហើយជំរុញកំណើនតាមរយៈការថ្នៃប្រឌិតថ្មី។ ទន្ទឹមនឹងនោះគប្បីអនុវត្តបច្ចេកវិទ្យាសម្រាប់ការ ចែកចាយលាក់រាយ និងជួយឧបត្ថម្ភសហគ្រាសបើកទូលាយទីផ្សារ នាំទំនិញវៀតណាមទៅអាស៊ាន និងទូទាំងពិភពលោក”៕