ទប់ស្កាត់ជាដាច់ខាតការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ដើម្បីបង្ការប្រឆាំងនឹងជម្ងឺ កូវីដ ១៩

Chia sẻ

(VOVWORLD) - អង្គភាពនានាចំណុះកងទ័ពការពារព្រំដែន ចាំបាច់ត្រូវរក្សាការត្រៀមប្រយុទ្ធ រឹតបន្តឹងការគ្រប់គ្រងព្រំដែន តស៊ូ ទប់ស្កាត់ជាដាច់ខាតការធ្វើអន្តោប្រវេសន៍ ដោយខុសច្បាប់ ជាពិសេសគឺមុខសញ្ញាចូលមកក្នុងប្រទេសដោយខុសច្បាប់ ដើម្បីចូលរួម ចំណែកបង្ការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលតាមព្រំដែននៃជម្ងឺរាតត្បាត កូវីដ ១៩។

ទប់ស្កាត់ជាដាច់ខាតការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ដើម្បីបង្ការប្រឆាំងនឹងជម្ងឺ កូវីដ ១៩ - ảnh 1ករណីចូលមកប្រទេសដោយខុសច្បាប់ត្រូវបានពិនិត្យសុខភាព។ (រូបថត៖ TTXVN)
នៅចំពោះមុខស្ថានភាពជម្ងឺរាតត្បាត កូវីដ ១៩ បន្តមានការវិវឌ្ឍន៍យ៉ាងស្មុគ ស្មាញនោះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានតម្រូវឲ្យបណ្ដាស្ថាប័ន អង្គភាព ក្នុងកងទ័ពការពារព្រំដែន ត្រូវជ្រួតជ្រាប អនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវវិធានការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩ មិនទុកឲ្យជម្ងឺឆ្លងរាលដាលចូលក្នុងស្ថាប័ន និងអង្គភាពជាដាច់ខាត។
អង្គភាពនានាចំណុះកងទ័ពការពារព្រំដែន ចាំបាច់ត្រូវរក្សាការត្រៀមប្រយុទ្ធ រឹតបន្តឹងការគ្រប់គ្រងព្រំដែន តស៊ូ ទប់ស្កាត់ជាដាច់ខាតការធ្វើអន្តោប្រវេសន៍ ដោយខុសច្បាប់ ជាពិសេសគឺមុខសញ្ញាចូលមកក្នុងប្រទេសដោយខុសច្បាប់ ដើម្បីចូលរួម ចំណែកបង្ការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលតាមព្រំដែននៃជម្ងឺរាតត្បាត កូវីដ ១៩។ ទន្ទឹមនឹងនោះ បំផុសចលនាប្រជាជនទាំងមូលចូលរួមតស៊ូប្រឆាំងនឹងការធ្វើ អន្តោប្រវេសន៍ដោយខុសច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ