ទិដ្ឋភាពនៃសិក្ខាសាលា |
ទន្ទឹមនឹងអាទិភាពអំពីពន្ធដា EVFTA ក៏បានដាក់ចេញនូវលក្ខខ័ណ្ឌជាក់លាក់ តាមនោះប្រសិនបើគ្មានការត្រៀមពីឥឡូវនោះ ប្រ ហែលជាមុខទំនិញនាំចេញរបស់ វៀតណាមគឺពិបាកទទួលពន្ធអុនគ្រោះ០%។ នេះជាខ្លឹមសារដែលបានលើកយក មកពិភាក្សានៅសិក្ខាសាលា “ពិគ្រោះយោបល់អំពីឥទ្ធិពលរបស់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី EU-វៀតណាម សម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម” ដែលបានរៀប ចំឡើងនាព្រឹកថ្ងៃទី២វិច្ឆិកានៅទីក្រុងហាណូយ។
យោងតាមលោក Claudio Dordi ប្រធានក្រុមជំនាញការបរទេស EU-MUTRAP ថា EU ជាទីផ្សារមានកម្រិតចំណូលខ្ពស់ ប៉ុន្តែក៏ជាទីផ្សារមានរបាំងអំពី បច្ចេកទេសសម្រាប់ផលិតផលនាំចេញផង ដែរ។ តាមនោះ វៀតណាមត្រូវត្រៀមរៀបចំនិង ដោះស្រាយមុននឹងពេលដែល FTA មានសុពលភាព។
ក្នុងពេលជាមួយគ្នានោះ លោក Truong Dinh Tuyen អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម វៀតណាមបានលើកច្បាស់ថា ដើម្បីទទួលបានបទដ្ឋានគុណភាពយ៉ាងតឹងរឹងរបស់ EU និងលើកកំពស់លទ្ធភាពប្រកួតប្រជែងនោះ វៀតណាមត្រូវកំណត់នូវមុខទំនិញនាំ ចេញនិងរៀបចំផែនការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភផងដែរ៕