![ទិន្នន័យនៃប្រអប់ខ្មៅយន្តហោះ MH17 បានបញ្ជូនទៅកាន់ភាគីហូឡង់ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_07_30/mh17_copy.jpg) |
ទិន្នន័យនៃប្រអប់ខ្មៅយន្តហោះ MH17 បានបញ្ជូនទៅកាន់ភាគីហូឡង់ (nguoiduatin.vn) |
Vovworld-នាថ្ងៃទី២៩កក្កដា អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស៍បានឲ្យដឹងថាទិន្នន័យនៃប្រអប់ខ្មៅយន្តហោះមានស្លាក់លេខ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍
Malaysia Airlines ដែលធ្លាក់នៅភាគខាងកើតអ៊ុយក្រែនបានបញ្ជូនទៅកាន់ភាគី
ហូឡង់។ តាមគំរោងលទ្ធផលនឹងបានប្រកាសនាសប្ដាហ៍ខាងមុខ។
នាថ្ងៃដដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីអាមេរិក
លោក John Kerry បានចរចារតាមទូរស័ព្ទហើយឯកភាពបញ្ចប់ការជំលោះនៅដំបន់ជិតកន្លែងកើតហេតុ-កន្លែងដែលយន្តហោះ MH17 ធ្លាក់នៅភាគខាងកើតអ៊ុយក្រែន។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីថា រដ្ឋមន្ត្រីការបរទេសទាំងពីររូបសុទ្ធតែឯកភាពអំពីការចាំបាច់អនុវត្តដោយម៉ត់ចត់សេចក្តីសំរេចចិត្តលេខ
២១៦៦របស់ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិសំណូមពរដំណើរការ
ស៊ើបអង្កេតអន្តរជាតិនិងឯករាជ្យ(អំពីករណីយន្តហោះ MH17)ក៏ដូចជាបញ្ចប់
ជំលោះនៅដំបន់យន្តហោះធ្លាក់៕