នាយករដ្ឋមន្រ្តីចិនលោក Li Keqiang និង នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitri Medvedev (រូបថត៖ vtc.vn) |
ថ្លែងមតិនៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Keqiang ប្រធានាធិបតី រុស្ស៊ីលោកវ្លាឌីមៀពូទីន បានអះអាងថារុស្ស៊ីនិងចិនពិតជាមានទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រដែលកំពុងអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូលើគ្រប់ជ្រុង ជ្រោយ។ ប្រការនេះជាអាទិភាពមួយនៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ី។ ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះក៏បានទទួលស្គាល់ចំពោះការរួមចំណែកដ៏ធំធេងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ របស់នាយករដ្ឋមន្រ្តីចិនលោក Li Keqiang ក៏ដូចជាប្រធានរដ្ឋចិនលោក ស៊ីជីនពីង ក្នុងការអភិវឌ្ឍទំនាក់ទំនងរុស្ស៊ី - ចិនផងដែរ ។
រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានជូនដំណឹងដល់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនអំពីជំនួបជាប្រចាំលើកទី ២៤ របស់លោកជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitri Medvedev នៅទីក្រុង Saint Peterburg នាថ្ងៃទី ១៧ ខែកញ្ញា។ លោក Li Keqiang ក៏បានក្រើនរំលឹកថាក្នុងបរិបទដែលមានអស្ថិរភាពនយោបាយ សេដ្ឋកិច្ចអន្តរជាតិនោះ ចិននិងរុស្ស៊ីបានបង្កើនកិច្ចសហប្រតិបត្តិការមិនត្រឹមតែដើម្បីជំរុញការអភិវឌ្ឍប្រទេសទាំងពីរតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍតំបន់និងពិភពលោកទៀតផង៕