|
ទិដ្ឋភាពនៃជំនួបធ្វើការរវាងគណៈប្រតិភូនៃប្រទេសទាំងពីរ |
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចប្រទេសAzerbaijan នាថ្ងៃទី១៤
តុលា លោក Le Hong Anh សមាជិកការិយាល័យនយោបាយ និងជាសមាជិក
អចិន្ត្រៃយ៍គណៈលេខា រួមជាមួយគណៈប្រតិភូវៀតណាម អញ្ជើញទៅជួបសម្តែង
ការគួរសមនាយករដ្ឋមន្ត្រីនិងប្រធានរដ្ឋសភាAzerbaijan។ នៅទីនេះនាយករដ្ឋមន្រ្តី
Azerbaijanលោក Artur Rasizade បានអះអាងថា ទំនាក់ទំនងរវាងវៀតណាម និង
Azerbaijanកំពុងឈរចំពោះមុខយថាទស្សន៍ល្អប្រសើ។ លោក Artur Rasizadeបាន
ចាត់ទុកថា រួមជាមួយនឹងការពង្រឹងទំនាក់ទំនងនយោបាយ ភារកិច្ចស្នូលរបស់
ប្រទេសទាំងពីរគឺជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មជាពិសេស គឺលើវិស័យរុករកធ្វើអាជីវកម្មប្រេងឧស្ម័ន្ធ ខំប្រឹងប្រែងបង្កើនតម្លៃប្រាក់ពាណិជ្ជ
កម្មទ្វេភាគីនាពេលខាងមុខ។ រីឯខ្លួនវិញ លោក Le Hong Anh បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំមានក្តីសោមនស្សន៍រីករាយដោយឃើញថា ទំនាក់ទំនងនយោបាយ នៃប្រទេសទាំងពីរកំពុងឈរចំពោះមុខយថាទស្សន៍ដ៏ល្អប្រសើ។ ព្រឹតិការណ៍ជា ប្រវត្តិសាស្រ្តរបស់ប្រទេសយើងទាំងពីរ គឺដំណើរទស្សនកិច្ចថ្នាក់រដ្ឋមកវៀតណាម
ជាលើកដំបូងនាខែឧសភាមុននេះរបស់ប្រធានាធិបតីAzerbaijan។ ដំណើរ ទស្សន
កិច្ចនោះ បានបង្កកម្លាំងចលករ សម្រាប់ប្រទេសយើងទាំងពីរអភិវឌ្ឍន៍។ រួម
ជាមួយការពង្រឹងទំនាក់ទំនងនយោបាយ វិស័យប្រេងឧស្ម័ន នឹងជាអាទិភាព មានចរិតលក្ខណៈយូអង្វែងរវាងប្រទេសយើងទាំងពីរផងដែរ ”៕