ទំនាក់ទំនងរវាងវៀតណាមជាមួយជប៉ុនកាន់តែស៊ីជម្រៅនិងជាក់ស្តែង

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី២០កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen  Xuan Phuc បានអញ្ជើញជួបជាមួយឯកអគ្គរដ្ឋទូតពិសេសវៀតណាម -ជប៉ុន 
ទំនាក់ទំនងរវាងវៀតណាមជាមួយជប៉ុនកាន់តែស៊ីជម្រៅនិងជាក់ស្តែង - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបជាមួយឯកអគ្គរដ្ឋទូតពិសេសវៀតណាម -ជប៉ុន លោក Ryotaro Sugi ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

(VOVworld)-នារសៀលថ្ងៃទី២០កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក
Nguyen  Xuan Phuc បានអញ្ជើញជួបជាមួយឯកអគ្គរដ្ឋទូតពិសេសវៀតណាម -ជប៉ុន
 លោក Ryotaro Sugi ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ
លោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាលនិងប្រជាជនវៀតណាមវាយ
តម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកយ៉ាងសកម្មរបស់លោក Ryotaro Sugi លើវិស័យ
 វប្បធម៌ សិល្បៈ ជួបប្រាស្រ័យប្រជាជននិងសកម្មភាពមនុស្សធម៌នានា។ លោក
Nguyen Xuan Phuc ជឿជាក់ថានាពេលខាងមុខ លោក Ryotaro Sugi នឹងបន្តមាន
មតិយោបល់និងសកម្មភាពឲ្យច្រើនថែមទៀតសំដៅឆ្ពោះទៅពិធីរំលឹកខួបលើកទី
៤៥​នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុននាឆ្នាំ២០១៨ខាងមុខ។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Ryotaro បានអះអាងថា នឹងខំប្រឹងប្រែងដើម្បីជម្រុញ
ថែមទៀតនូវទំនាក់ទំនងរវាងជប៉ុនជាមួយវៀតណាម។ លោករូបនេះមានបំណងថា
ក្នុងដំណើរការអភិវឌ្ឍន៍ វៀតណាមនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការជាមួយជប៉ុន
 ឲ្យបានស៊ីជម្រៅនិងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ