ប្រធានរដ្ឋវៀតណាមលោក To Lam និងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោក José Ramos-Horta។ (រូបថត៖ VOV) |
ទទួលស្វាគមន៍គណៈប្រតិភូទីម័រឡេស្តេ លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមតែងតែមានមោទនភាពដោយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូង គេក្នុងតំបន់ដែលទទួលស្គាល់ឯករាជ្យភាពនិងបង្កើតទំនាក់ទំនងការទូតជាមួយទីម័រឡេស្តេ។ ក្រោយរយៈពេលជាងពីរទស្សវត្ស ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាង វៀតណាម និងទីម័រឡេស្តេកាន់តែរីកចម្រើនយ៉ាងរឹងមាំ។ លោកប្រធានរដ្ឋជឿជាក់ថា ដោយមានឆន្ទៈនយោបាយដ៏ខ្លាំងក្លា និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និង ប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-ទីម័រឡេស្តេនឹងអភិវឌ្ឍន៍យ៉ាង ស៊ីជម្រៅ និងខ្លាំងក្លា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បី សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍ និង លើពិភពលោក។
ក្នុងសុន្ទរកថាឆ្លើយតប ប្រធានាធិបតីទីម័រឡេស្តេលោក Jose Ramos-Horta បានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដោយបញ្ជាក់ថា វៀតណាមជាគំរូដែលទីម័រ ឡេស្តេក៏ដូចជាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនជាច្រើនទៀត មានគោលបំណង ចង់សិក្សា។ លោកប្រធានាធិបតី Jose Ramos-Horta បានថ្លែងអំណរគុណចំពោះ វៀតណាមដែលបានគាំទ្រទីម័រឡេស្តេជាបន្តបន្ទាប់ក្នុងដំណើរចូលរួមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយសង្កត់ធ្ងន់ថា ការចែករំលែករបស់វៀតណាមបានដើរ តួនាទីយ៉ាងសំខាន់ក្នុងការងារត្រៀមរៀបចំ និងជួយទីម័រឡេស្តេឈានឡើងយ៉ាងខ្លាំង ដើម្បីក្លាយជាសមាជិកអាស៊ាន៕