ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងចិនជួបប្រទះបញ្ហាប្រឈមថ្មី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៦ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានដកចេញនូវការទទួលស្គាល់របៀបរបបអំពី "ប្រទេសកំពុងអភិវឌ្ឍ" សម្រាប់ប្រទេសចិន និងខឿនសេដ្ឋកិច្ចដទៃមួយចំនួនទៀតនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបង្កការព្រួយបារម្ភដល់សាធារណមតិជនអន្តរជាតិ។
ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងចិនជួបប្រទះបញ្ហាប្រឈមថ្មី - ảnh 1 ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងចិនជួបប្រទះបញ្ហាប្រឈមថ្មី (រូបថត៖TTXVN)

សារព័ត៌មានចិន កាលពីថ្ងៃទី២៨ ខែកក្កដា បានអះអាងថា នេះគឺជាយុទ្ធវិធី ថ្មីរបស់សហរដ្ឋអាមេរិក សំដៅដាក់សម្ពាធលើកិច្ចចរចាពាណិជ្ជកម្មនាពេលខាងមុខ ព្រមទាំងបញ្ជាក់ថា យុទ្ធវិធីនេះនឹងទទួលបរាជ័យផងដែរ។ គួរបញ្ជាក់ថាទង្វើរបស់លោក Trump បានលើកឡើងក្រោយប៉ុន្មានថ្ងៃមុនពេលអ្នកចរចាចិននិងអាមេរិកគ្រោងនឹងជួបពិភាក្សាគ្នានៅសៀងហៃ (ចិន) ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី៣១ ខែកក្កដា ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សាធារណៈមតិជនបានអះ អាងថាទីក្រុងវ៉ាស៊ីនតោន "បានជ្រើសរើស ពេលវេលា ដើម្បីចេញសេចក្តីជូនដំណឹងដើម្បីយកលេសសំរាប់ការចរចាថ្មី"។     ក៏ប៉ុន្តែ "យុទ្ធសាស្ត្រដាក់សម្ពាធនេះគឺគ្មានអ្វីថ្មីចំពោះប្រទេសចិន ហើយមិនដែលមានផលប្រយោជន៍នោះទេ" ៕

 

ប្រតិកម្មទៅវិញ