|
គណៈបក្សសេរីប្រជាធិបតេយ្យ(LDP)របស់នាយករដ្ឋមន្រ្តី Shinzo Abe ទទួលជ័យជំនះក្នុងការបោះឆ្នោតសភាជាន់ទាប (រូបថត៖Reuters) |
(VOVworld) - នាថ្ងៃទី១៦ ធ្នូ ឆ្លើយសំនួររបស់អ្នកយកព័ត៏មានអំពីការបោះឆ្នោត
សភាជាន់ទាបជប៉ុន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh
បានឲ្យដឹងថា វៀតណាមអបអរសាទរការទទួលជ័យជំនះរបស់សម្ព័ន្ធភាពកាន់
អំណាចរបស់គណៈបក្សសេរីប្រជាធិបតេយ្យ(LDP)និងគណៈបក្ស Komei ក្នុងការ
បោះឆ្នោតសភាជាន់ទាបនាពេលកន្លងទៅ។វៀតណាមជឿជាក់ថា ក្រោមការដឹក
នាំរបស់សម្ព័ន្ធភាពកាន់អំណាច ជប៉ុននឹងបន្តអភិវឌ្ឍន៍ ទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រដដ៏ទូលំទូលាយរវាងវៀតណាមនិងជប៉ុន នឹងកាន់តែបានពង្រឹងនិងពង្រីក
ពី១ថ្ងៃទៅ១ថ្ងៃ ឆ្លើយតបទៅនឹងផលប្រយោជន៍ បំណងប្រាថ្នារបស់ប្រជាជននៃ
ប្រទេសទាំង២ រួមវិភាគទានក្នុងសន្តិភាព ស្ថិរភាពនៅតំបន់និងលើពិភពលោក៕