|
លេខាទី១គណៈប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនីស្តគុយបា ប្រធានក្រុមប្រឹក្សារដ្ឋគុយបាលោក Raul Castro (VOV) |
VOV-នាថ្ងៃទី៧កញ្ញា នៅវិមានសន្និសីទនៅរដ្ឋធានី La Habana លេខាទី១គណៈប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនីស្តគុយបា ប្រធានក្រុមប្រឹក្សារដ្ឋគុយបាលោក
Raul Castro បានទទួលជួបសន្ទនាជាមួយលោក Le Hong Anh សមាជិកការិយាល័យ
នយោបាយសមាជិកអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមរួមជាមួយគណៈប្រតិភូជាន់ខ្ពស់
បក្សកុម្មុយនីស្តវៀតណាមដែលកំពុងបំពេញទស្សនកិច្ចការងារនៅគុយបា។ នៅ
ជំនួប លោកប្រធាន Raul Castro បានលើកច្បាស់ថា ទំនាក់ទំនងគំរូគុយបា-
វៀតណាមក្នុងច្រើនទស្សវត្សកន្លងមកជានិមិត្តរូបរបស់សម័យកាល ទន្ទឹមនឹងនោះលើកសរសើររាល់សមិទ្ធិដែលវៀតណាមទទួលបានក្នុងប៉ុន្មានឆ្នាំកន្លង
មក និងចាត់ទុកថា រាល់បទពិសោធន៍របស់វៀតណាមគឺថ្លៃថ្លាក្នុងកាលៈទេសៈ
ដែលគុយបាកំពុងលាតត្រដាងអនុវត្តគោលមាគ៌ាបច្ចុប្បន្នកម្មរូបសណ្ឋាន
សេដ្ឋកិច្ច៕