ក្នុងឱកាសនេះ ខេត្ត Cao Bang ក៏បានទទួលសេចក្តីសម្រេច ប្រកាសបេតិកភណ្ឌវប្បធម៌អរូបីជាតិចំពោះ“របរតម្បាញចរបាប់របស់ជនជាតិ Tay” និងប័ណ្ណរៀបចំណាត់ថ្នាក់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្តសម្រាប់រូងភ្នំ Nguom Gang និងប្រាសាទ Nung Tri Cao ។
ពិធីទទួលសេចក្តីសម្រេច ប្រកាសបេតិកភណ្ឌវប្បធម៌អរូបីជាតិចំពោះ“របរតម្បាញចរបាប់របស់ជនជាតិ Tay” និងប័ណ្ណរៀបចំណាត់ថ្នាក់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្តសម្រាប់រូងភ្នំ Nguom Gang និងប្រាសាទ Nung Tri Cao ។ រូបថត៖ VOV |
ពិធីយកទឹកនៅដើមប្រភព Pac Bo និងពិធីដង្ហែរទឹកមិនត្រឹមតែបង្ហាញពីប្រពៃណីផឹកទឹកនឹកដល់ប្រភពដើមរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជាលក្ខណៈវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណក្នុងស្រុកទៀតផង។ ពិធីនេះក៏បានជាប់ផ្តើម ពិធីបុណ្យវិលត្រឡប់មកប្រភពដើម Pac Bo ឆ្នាំ ២០២៤ ដោយស្រុក Ha Quang សហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Cao Bang រៀបចំឡើងនៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo ។
នៅក្នុងពិធីបុណ្យវិលត្រឡប់មកប្រភពដើម Pac Bo ឆ្នាំនេះ គណៈកម្មាធិការប្រជាជនស្រុក Ha Quang ក៏បានរៀបចំការប្រឡងគោនិទាឃរដូវ ; ការរត់ប្រណាំង “វិលត្រឡប់មកប្រភពដើម Pac Bo ” ឆ្នាំ ២០២៤; តាំងបង្ហាញរូបថតវប្បធម៌ជនជាតិ Nung Ven។ លោក Pham Xuan Tung ប្រធានគណៈកម្មាធិការប្រជាជនស្រុក Ha Quang ប្រធានគណៈកម្មការរៀបចំពិធីបុណ្យវិលត្រឡប់មកប្រភពដើម Pac Bo ឆ្នាំ ២០២៤ បានឲ្យដឹងថា៖
“ពិធីបុណ្យវិលត្រឡប់មកប្រភពដើម Pac Bo ឆ្នាំ ២០២៤ មានការចូលរួមយ៉ាងច្រើនកុះករពីប្រជាជននៃបណ្ដាជនជាតិភាគតិចនៅស្រុក Ha Quang និងភ្ញៀវកិត្តិយសមកពីទីក្រុង Xing Xi នៃខេត្ត Guang Xi ប្រទេសចិន។ ពិធីបុណ្យឆ្នាំនេះក៏ទទួលបានការគាំទ្រពីប្រជាជនជាច្រើននាក់ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មហោឡារិក រួមចំណែករីកសាយភាយនៅទូទាំងស្រុក Ha Quang ក៏ដូចជាខេត្ត Cao Bang ផងដែរ”៕