អ្នកដំណើរបំពេញបែបបទដើម្បីឡើងយន្តហោះ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក) |
នាថ្ងៃទី ១០ និង ១១ ខែតុលាឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ស្ថាន ទូតវៀតណាមប្រចាំនៅអាមេរិកនិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសហការជាមួយអាជ្ញាធរអាមេរិក ដើម្បីបញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ឲ្យវិលត្រឡប់មកកាន់ប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរតាមជើងហោះហើរមកពីរដ្ឋជាច្រើននៃសហរដ្ឋអាមេរិក រួមទាំងកុមារ មនុស្សចាស់និស្សិតដែលបានបញ្ចប់វគ្គសិក្សាដែលជួបការលំបាកក្នុងការស្នាក់នៅ បញ្ញាវន្តជនជាតិវៀតណាមដែលធ្វើការនៅអង្គការអន្តរជាតិនានា និងករណីលំបាកពិសេសមួយចំនួនទៀត។
អ្នកដំណើរទាំងអស់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនិងពិនិត្យសុខភាពតាមបទបញ្ញត្តិនៅពេលយន្តហោះចុះចតនៅអាកាសយានដ្ឋាន Van Don ខេត្ត Quang Ninh។ នៅពេលខាងមុខនេះ ការបញ្ចូនពលររដ្ឋដែលមានស្ថានភាពលំបាកពិសេស ឲ្យវិលត្រឡប់មកប្រទេសវិញ នឹងត្រូវរៀបចំតាមបំណងប្រាថ្នារបស់ពលរដ្ឋ និងស្របតាមស្ថានភាពនៃការរាលដាលជំងឺរាតត្បាតនិងសមត្ថភាពធ្វើចត្តាឡីស័កក្នុងប្រទេសផងដែរ៕