នាថ្ងៃទី ២១ ធ្នូ អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងនិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសហការជាមួយអាជ្ញាធរកូរ៉េខាងត្បូងដើម្បីជូនពលរដ្ឋវៀត ណាមជាង ៣៤០ នាក់វិលត្រឡប់មកប្រទេសវិញ។ មុននោះ នៅថ្ងៃទី ២០ ធ្នូ អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុននិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសហការជាមួយអាជ្ញាធរជប៉ុនដើម្បីជូនពលរដ្ឋវៀតណាមជាង ៣៥០ នាក់ ឲ្យវិលត្រលប់មកប្រ ទេសវិញ។ បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat (ទីក្រុងហូជីមិញ) អ្នកចូលរួមនៃជើងហោះហើរទាំងពីរ បានស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាពនិងធ្វើចត្តាឡី ស័កស្របតាមបទប្បញ្ញត្តិ។
ពលរដ្ឋនៃជើងហោះហើរទាំងនេះ មានកុមារ មានស្ត្រីមានផ្ទៃពោះ មនុស្សចាស់សិស្សនិស្សិតដែលបានបញ្ចប់ការសិក្សានិងករណីមានស្ថានភាពលំបាកពិសេសផ្សេងទៀត៕