យន្តហោះដែលទទួលពលរដ្ឋវៀតណាមនៅសហរដ្ឋអាមេរិកនិងជប៉ុនដែលវិលត្រឡប់មកប្រទេសវិញ បានចុះចតនៅអាកាសយានដ្ឋាន Da Nang |
នាថ្ងៃទី ៧ និងទី ៨ ខែវិច្ឆិកាឆ្នាំ ២០២០ អាជ្ញាធរវៀតណាម និងស្ថាប័នតំណាងវៀតណាមនៅសហរដ្ឋ អាមេរិកនិងជប៉ុន រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ចូនពលរដ្ឋវៀតណាម ជិត ៣៦០ នាក់មកប្រទេសវិញដោយសុវត្ថិភាព។ អ្នកដំណើរនៅលើយន្ដ ហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សមានជំងឺ និងនិស្សិត ដែលបានបញ្ចប់កម្មវិធីសិក្សា ដោយគ្មានកន្លែងស្នាក់នៅ ដោយសារការបិទសាលា ក៏ដូចជាករណីមានស្ថានភាពលំបាកផ្សេងទៀត។
បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang អ្នកចូលរួមជើងហោះហើរ ស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិ។ នៅពេលខាងមុខនេះ ការបញ្ចូនពលរដ្ឋដែលមានស្ថានភាពលំបាកខ្លាំងឲ្យវិលត្រឡប់មកប្រទេសវិញ នឹងត្រូវរៀបចំឡើងស្របតាមបំណងប្រាថ្នារបស់ពលរដ្ឋ ស្របតាមស្ថានភាពជំងឺរាតត្បាត និងសមត្ថភាពធ្វើចត្តាឡីស័កក្នុងប្រទេសផងដែរ៕