ទូទាំងប្រទេសស្រុះចិត្តគំនិតជាមួយកំលាំងប៉ូលីសសមុទ្រនិងត្រួតពិនិតនេសាទវៀតណាមរក្សារឹងមាំនូវអធិបតេយ្យភាព

Theo VOVWORLD -
Chia sẻ
Vovworld-នាថ្ងៃទី១២ឧសភានៅទីក្រុហាណូយ ក្រសួងការបរទេស​រួមជា​មួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមបានរៀបចំប្រគល់អំណោយ​មានតំលៃ១,២ពាន់លានដុងចលនាស្មារតីនិងជួយឧបត្ថម្ភអំពីខាងសម្ភារៈចំពោះកំលាំងទាំងពីរ
ទូទាំងប្រទេសស្រុះចិត្តគំនិតជាមួយកំលាំងប៉ូលីសសមុទ្រនិងត្រួតពិនិតនេសាទវៀតណាមរក្សារឹងមាំនូវអធិបតេយ្យភាព - ảnh 1
អគ្គក្រុមហ៊ុនជីគីមីប្រេងឧស្ម័នបានប្រគល់កាណូតយាមល្បាតល្បឿនលឿន H47P ជូនកំលាំងប៉ូលីសសមុទ្រវៀតណាម (vietnamplus.vn)

        Vovworld-នាថ្ងៃទី១២ឧសភានៅទីក្រុហាណូយ ក្រសួងការបរទេស​រួមជា​មួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមបានរៀបចំប្រគល់អំណោយ​មានតំលៃ១,២ពាន់លានដុងចលនាស្មារតីនិងជួយឧបត្ថម្ភអំពីខាងសម្ភារៈចំពោះ
កំលាំងទាំងពីរ ប៉ូលីសសមុទ្រនិងត្រួតពិនិតនេសាទវៀតណាមបាននិងកំពុង​សកម្មចូលរួមការពារអ្នកនេសាទការពារអធិបតេយ្យភាពជាតិលើសមុទ្រ។

        ឧត្តមសេនីយ៍ត្រីអនុប្រធានស្នងការនយោបាយបញ្ជាការដ្ឋានប៉ូលីស​សមុទ្រ
វៀតណាម Hoang Van Dong និងអនុប្រធាននាយកដ្ឋានត្រួតពិនិត​នេសាទ​​ត្រីវៀត
ណាមលោក Nguyen Van Trung បានថ្លែងអំណរគុណប្រជាជន ជនរួមជាតិក្នុង
ទូទាំងប្រទេសជនវៀតណាមនៅឯបរទេសជានិច្ចកាលគាំទ្រយុទ្ធជនអ្នកត្រួតពិនិត
នេសាទត្រីប្តេជ្ញាច្បាមជាប់ដើម្បីតស៊ូជាមួយរាល់អំពើរបស់ចិនដែលរំលោភលើ
អធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាត
សមុទ្ររបស់វៀតណាម។ ក្នុងរយៈពេលខាងមុខ ទោះបីជា​លំបាកនិងគ្រោះថ្នាក់
យ៉ាងណាក៏ដោយ កម្មាភិបាលយុទ្ធជនប៉ូលីសសមុទ្រនិង​កំលាំងត្រួតពិនិត្យ
នេសាទត្រីវៀតណាមក៏ប្តេជ្ញាច្បាមជាប់ដើម្បីការពាររឹងមាំ​សមុទ្រកោះរបស់មាតុ
ប្រទេស។

        នាថ្ងៃដ៏ដែលនៅខេត្ត Ba Ria-Vung Tau អគ្គក្រុមហ៊ុនជីគីមីប្រេងឧស្ម័ន​បាន​ប្រគល់កាណូតយាមល្បាតល្បឿនលឿន H47P ជូនកំលាំងប៉ូលីស​សមុទ្រ​វៀត
ណាម។

        នាថ្ងៃទី១២ឧសភា ដំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម​ខេត្ត
Quang Ngai  ដំណាងមូលនិធិជួយឧបត្ថម្ភអ្នកនេសាទសម្ព័ន្ធយុវជនខេត្ត​សមាគម​អតីតយុទ្ធជននិងសមាគមនារីខេត្ត Quang Ngai បានមកសាកសួរ​សុខទុក្ខប្រគល់
ប្រាក់ជួយឧបត្ថម្ភឲ្យដំបន់ប៉ូលីសសមុទ្រទី២និងអ្នកនេសាទ​ស្រុក Ly Son ដែល
មានមធ្យោបាយនេសាទត្រីត្រូវខូចខាតដោយនាវាចិនវាយ​ប្រហារផងដែរ។

        សមាគមកំពង់ផែនាវាចរណ៍ដំបន់បាតសមុទ្រវៀតណាមចំណុះសម្ព័ន្ធ​បណ្ដា
សមាគមវិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាមទើបនឹងបានចេញសេចក្តីប្រកាស
ប្រឆាំងជំទាស់សកម្មភាពមិនស្របច្បាប់របស់អគ្គក្រុមហ៊ុនប្រេងឧស្ម័ននគរចិននៅ
ដំបន់សេដ្ឋកិច្ចផ្ដាច់មុខនៅលំហរសមុទ្រភាគកណ្ដាលវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ