លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ Nguyen Duc Chung បានជូនកាដូសម្រាប់សមូហភាពនិងបុគ្គលចំនួន ១១ ដែលមានស្នាដៃល្អ (រូបថត៖ hanoimoi.com.vn) |
នាថ្ងៃទី ៤ ខែមិនា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីលើកកិត្តិសព្ទ និងលើកសរសើរចំពោះសមូហភាព និងបុគ្គល ដែលមានស្នាដៃក្នុងការបំពេញការងារបម្រើកិច្ចប្រជុំកំពូលលើកទី ២ សហរដ្ឋអាមេរិក - ស.ប.ប.កូរ៉េ។ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ Nguyen Duc Chung បានលើកសរសើរ និងជូនកាដូសម្រាប់សមូហភាពចំនួន ៩១ និងបុគ្គលចំនួន ១១ ដែលមានស្នាដៃល្អ។
តាមគណៈកម្មាធិការប្រជាជនទីក្រុងហាណូយថា បន្ទាប់ពីរយៈពេល ២ សប្ដាហ៍ត្រៀមរៀបចំយ៉ាងមមាញឹកនោះ រាល់រាល់ភារកិច្ច និងបរិមាណការងារជាច្រើនសុទ្ធតែត្រូវបានអង្គភាពទាក់ទិននានាអនុវត្តន៍យ៉ាងមម៉ឹងម៉ាត់ និងប្រកដោយជោគជ័យ។ រូបភាពទីក្រុងហាណូយត្រូវបានផ្សាយ ជាបន្តបន្ទាប់ទៅកាន់ពិភពលោកទាំងមូល ជាមួយរូបភាពទីក្រុងហាណូយនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយារួមប្រកបដោយសុវត្ថិភាព ស្និទ្ធិស្នាល និងទីក្រុងដើម្បីសន្តិភាព៕