ក្នុងនោះ កម្មវិធីសិល្បៈ “សម័យផ្កាក្រហម” នឹងប្រារព្ធធ្វើឡើង នាម៉ោង ៨យប់ ថ្ងៃទី២៤ ខែកក្កដា។ កម្មវិធីនេះមានរយៈពេល ៩០ នាទី ដែលឧទ្ទេស នាមដល់ទស្សនិកជនរដ្ឋធានីនូវបទចម្រៀង របាំ និងតន្ត្រីសំដែងដ៏វិសេសវិសាលជា ច្រើន ដែលលើកសរសើរបក្ស លោកប្រធានហូជីមិញ ប្រទេសជាតិ និងពលីកម្មរបស់ យុទ្ធជនបដិវត្តន៍ ដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ។
ក្នុងឱកាសនេះ អង្គភាពសិល្បៈនានានៃទីក្រុងក៏នឹងកសាងកម្មវិធីសិល្បៈចំនួន២ ដើម្បីសម្តែងជូនប្រជាពលរដ្ឋ; នៅតាមទីកន្លែងសាធារណៈ តំបន់មជ្ឈមណ្ឌលនៃ មូលដ្ឋាន គណៈកម្មាធិការប្រជាជនបណ្ដាខ័ណ្ឌ ស្រុក សុទ្ធតែរៀបចំសកម្មភាពវប្បធម៌ សិល្បៈ។ ប្រធានបទនៃកម្មវិធីសិល្បៈ គឺឆ្ពោះទៅការលើកសរសើររាល់ពលីកម្មនិង គុណូបការៈរបស់យុទ្ធជនពិការ និងយុទ្ធជនពលី ជនមានគុណូបការៈចំពោះបដិវត្តន៍ ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ៕