ទីក្រុងហាណូយរៀបចំពិធីបុណ្យមហាសាមគ្គីជន​ជាតិទាំងមូល​ ថ្នាក់ទីក្រុងជាលើកដំបូង

Chia sẻ
(VOVWORLD) - ទិវាសាមគ្គីជនជាតិថ្នាក់ទីក្រុងជាលើកដំបូងនៅបរិយាកាសវប្បធម៌ច្នៃប្រឌិត បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១៨ ខែវិច្ឆិកា នៅវិថីដើរថ្មើរជើង Trinh Cong Son សង្កាត់ Tan Nhat ខ័ណ្ឌ Tay Ho ទីក្រុងហានូយ  ។

នាយប់ថ្ងៃទី ១៨ ខែវិច្ឆិកា ក្នុងឱកាសរំលឹកខួបលើកទី ៩៣ នៃការបង្កើតរណសិរ្សឯកភាពជាតិវៀត ណាម- ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ១៩៣០ - ១៨ វិច្ឆិកា ២០២៣) និងរយៈពេល ២០ ឆ្នាំនៃការរៀបចំទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល (២០០៣-២០២៣) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយបានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង រៀបចំទិវាសាមគ្គីជនជាតិថ្នាក់ទីក្រុងជាលើកដំបូងនៅបរិយាកាសវប្បធម៌ច្នៃប្រឌិត នៅវិថីដើរថ្មើរជើង Trinh Cong Son (សង្កាត់ Tan Nhat ខ័ណ្ឌ Tay Ho) ។

ទីក្រុងហាណូយរៀបចំពិធីបុណ្យមហាសាមគ្គីជន​ជាតិទាំងមូល​ ថ្នាក់ទីក្រុងជាលើកដំបូង - ảnh 1គណៈប្រតិភូចូលរួមពិធីបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅទីក្រុងហាណូយ។ រូបថត៖ TTXVN

ថ្លែងមតិនៅទិវាបុណ្យនេះ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ លោកស្រី Nguyen Lan Huong បានសង្កត់ធ្ងន់ថា តាមរយៈមហាសន្និបាតចំនួន ១៧លើក រណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយបានឃោសនា ចលនាប្រមូលផ្តុំយ៉ាងទូលំទូលាយនូវបណ្តាជួរប្រជាជន លើកកម្ពស់តួនាទីរបស់បុគ្គលឆ្នើមៗ ក្នុងបណ្តាជនជាតិ សាសនា បុគ្គលិក បញ្ញាវ័ន្ត ជនវៀតណាមនៅឯបរទេស រួមដៃគ្នាចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ចលនាប្រឡងប្រណាំងពលកម្មផលិតកម្ម កសាងជីវភាពវប្បធម៌ អនុវត្តប្រកបដោយប្រសិទ្ធភាពនៃការចលនា។

ទិវាបុណ្យនេះបានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា) ដោយមានសកម្មភាពមានអត្ថន័យជាច្រើន នៅបរិយាកាសវប្បធម៌ច្នៃប្រឌិត និងវិថីដើរថ្មើរជើងTrinh Cong Son ៕

ប្រតិកម្មទៅវិញ