អាស្រ័យហេតុនេះ ទីក្រុងបានកាត់បន្ថយការចំណាយនិងការងារមិនចាំបាច់ដើម្បីប្រមូលផ្ដុំប្រភពធនធានសម្រាប់ការងារប្រយុទ្ធប្រឆាំងជំងឺផងនិងការងារសន្តិសុខសង្គមផង ក្នុងនោះ ផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាពលករដែលកំពុងរងផលប៉ះពាល់ឬបាត់បង់ការងារធ្វើដោយសារជំងឺ Covid-19។
ទន្ទឹមនឹងនោះ ទីក្រុងបានផ្ដោតសំខាន់ទៅលើការជួយឧបត្ថម្ភដល់ការប្រើប្រាស់មុខទំនិញកសិផល ជលផលដែលកំពុងប្រឈមនឹងគ្រោះអាសន្ន ការផ្គត់ផ្គង់លើសពីតម្រូវការ កាត់បន្ថយសម្ពាធទៅលើសកម្មភាពនាំចេញ ព្រមទាំងជំរុញខ្លាំងសកម្មភាពពន្លឿនពាណិជ្ជកម្មនៅទីផ្សារក្នុងស្រុក លើកកំពស់កម្លាំងប្រើប្រាស់ក្នុងប្រទេសនិងអភិវឌ្ឍពាណិជ្ជសញ្ញាវៀតណាម ផងដែរ៕