ទីក្រុងហាណូយបានចាត់វិធានការបន្ទាន់ដើម្បីកាត់បន្ថយការខូចខាតដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19

Chia sẻ
(VOVWORLD) - គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានដាក់ចេញនូវសេណារីយ៉ូប្រតិបត្តិការចំនួន ៣ ដើម្បីកាត់បន្ថយការខូចខាតដោយសារផលប៉ះពាល់នៃការរីករាលដាលនៃ COVID-19 និងស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាធានាសន្តិសុខសង្គម។ 
ទីក្រុងហាណូយបានចាត់វិធានការបន្ទាន់ដើម្បីកាត់បន្ថយការខូចខាតដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 - ảnh 1 រូបថតៈ VOV

យោងតាមសេណារីយ៉ូកំណើន របស់ប្រទេសទាំងមូល តាមស្ថានភាពនិងលទ្ធផលនៃវិស័យនិងផ្នែកមួយចំនួនក្នុងត្រីមាសទី ១ បានសរឲ្យឃើញថា ទីក្រុងហាណូយបានកំណត់សេណារីយ៉ូ ប្រតិបត្តិការចំនួន ៣ ដើម្បីកាត់បន្ថយការខូចខាតដែលបណ្តាលមក ពីជំងឺរាតត្បាត COVID-19។

ឈរលើមូលដ្ឋាននោះ គណៈកម្មាធិ ការប្រជាជនទីក្រុងហាណូយនឹងចេញផ្សាយនូវផែនការសកម្មភាពដើម្បីអនុវត្តភារកិច្ចនិងដំណោះស្រាយបន្ទាន់ សំដៅជំនះការលំបាកសម្រាប់ផលិតកម្ម អាជីវកម្មនិងធានាសន្តិសុខសង្គម  ដើម្បីទប់ទល់នឹងជំងឺរាតត្បាត COVID-19។ ជាពិសេស កសាងផែនការថវិកានិងចំណាយថវិកាធានានូវលទ្ធភាពនិងឆ្លើយតបនឹងការធានាសន្តិសុខសង្គមក្នុងកំឡុងពេលមានរោគរាតត្បាត។ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានមានប្រសាសន៍ថា៖ “យើងត្រូវយកចិត្តទុកដាក់លើការងារធានាសន្តិសុខសង្គម សម្រាប់ប្រជាជនដែលមានគុណូបការៈនិងអ្នកក្រីក្រ។ ស្នើឲ្យគ្រប់លំដាប់ ថា្នក់ បង្កើនការគៀរគរប្រភពកម្លាំង ដើម្បីរួមគ្នាជួយឧបត្ថម្ភនូវមុខសញ្ញាទាំងអស់នេះ”៕

ប្រតិកម្មទៅវិញ