ទីក្រុងហាណូយនឹងនាំមុខគេនៅទូទាំងប្រទេសអំពីការទាក់ទាញទុនវិនិយោគ ផ្ទាល់ពីបរទេស

Chia sẻ
(VOVWORLD) -ចាប់តាំងពីដើមឆ្នាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទីក្រុងហាណូយទាក់ទាញបានទុនវិនិយោគពីបរទេស (FDI) ចំនួនជាង ៧,៥ ពាន់លានដុល្លារអាមេរិក កើន ២,១៨ ដង បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅ ២០១៧។ 
ទីក្រុងហាណូយនឹងនាំមុខគេនៅទូទាំងប្រទេសអំពីការទាក់ទាញទុនវិនិយោគ ផ្ទាល់ពីបរទេស - ảnh 1 លោក Tran Ngoc Nam អនុប្រធានមន្ទីរផែនការ និងវិនិយោគ Tran Ngoc Nam បានជូនដំណឹងអំពីលទ្ធផលនៃការទាក់ទាញការវិនិយោគទុនដោយផ្ទាល់ពីបរទេស (FDI) និងការកែលម្អបរិយាកាសវិនិយោគទុនរបស់ទីក្រុងក្នុងសន្និសីទ។ (http://kinhtedothi.vn)

ជាមួយលទ្ធផលនេះ ទីក្រុងហាណូយគ្រោងនឹងនាំមុខគេនៅទូទាំងប្រទេស ក៏ដូចជាខ្ពស់បំផុតក្នុងរយៈពេល ៣០ ឆ្នាំ អនុវត្តន៍ការទាក់ទាញទុនវិនិយោគបរទេស។ លោក Tran Ngoc Nam អនុប្រធានមន្ទីរផែនការ និងវិនិយោគបានថ្លែងដូច្នេះនាថ្ងៃទី ២៥ ខែធ្នូ។

ជាក់ស្ដែង យោងតាមលោក Tran Ngoc Nam បានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ រហូតមកដល់ពេលនេះ ទីក្រុងបានផ្ដល់អាជ្ញាប័ណ្ណថ្មីសម្រប់គម្រោងការចំនួន ៦១៦ គម្រោង ទុនវិនិយោគចុះបញ្ជីថ្មីបានកើនជាង ៥ ពាន់លានដុល្លារអាមេរិក។ ប្រទេសនាំមុខគេអំពីទ្រង់ទ្រាយបោះទុនវិនិយោគចូលមកទីក្រុងហាណូយជា ជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូង។ លោក Tran Ngoc Nam បានឲ្យដឹងថា៖

“រហូតមកដល់ពេលនេះ ទីក្រុងមានសហគ្រាសជាង ២២៥ អង្គភាព ពោល គឺបានកើនឡើង ពី ១០ ដល់ ១៣ ភាគរយ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ។នេះគឺជាកម្លាំងពលំរបស់ខឿនសេដ្ឋកិច្ចនិយយាយរួម ហើយជាកម្លាំងចលករ  លទ្ធផលក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ក៏ដូចជា បានបង្កើតបរិយាសដើម្បីអភិវឌ្ឍសហគ្រាសផងដែរ”៕

ប្រតិកម្មទៅវិញ