យោងតាមគណៈកម្មាធិការប្រជាជនទីក្រុងហាណូបានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GRDP) នៃទីក្រុងហាណូយក្នុងឆ្នាំ ២០២០បានកើនជិត៤%បើប្រៀបធៀបនឹងឆ្នាំ២០១៩។ នេះជាកំណើនទាប បើប្រៀបធៀបនឹងផែនការ ក៏ដូចជាច្រើនឆ្នាំមុនៗ ដោយសារផលប៉ះពាល់ដែលបណ្ដាល មកពីជម្ងឺ Covid-19។ ទោះបីដូច្នេះក៏ដោយ សន្ទស្សន៍ផលិតកម្មឧស្សាហ កម្មរបស់រដ្ឋធានី នៅតែកើនឡើង៤,៧% បើប្រៀបធៀបនឹងឆ្នាំទៅ មិញ ខណៈដែលដើមទុនវិនិយោគសម្រាប់ការអភិវឌ្ឍសម្រេចបានទឹកប្រាក់៤១៣ លានលានដុង កើន៩%បើប្រៀបធៀបនឹងឆ្នាំ២០១៩។
ជាពិសេសគឺ ក្នុងបរិបទពោរពេញទៅដោយការលំបាកនៃសេដ្ឋកិច្ច សកល ទីក្រុងហាណូយនៅឈរចំណាត់ថ្នាក់ទី២លើទូទាំងប្រទេសក្នុងការ ទាក់ទាញដើមទុនវិនិយោគពីបរទេស ដោយមានទំហំទឹកប្រាក់ ៣,៧២ ពាន់លានដុល្លាអាមេរិក៕