លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ប្រគល់មេដាយការងារដល់សមូហភាពនិងបុគ្គល។ (រូបថត៖ congthuong.vn) |
ថ្លែងមតិនៅពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Chu Ngoc Anh បានទទួលស្គាល់និងថ្លែងអំណរគុណចំពោះការរួមវិភាគទានដ៏ធំធេងរបស់សហគមន៍ធុរជននិងអង្គភាពអាជីវកម្មនៃទីក្រុង ជាពិសេសគឺ សហគ្រាសធុនតូចនិងមធ្យមចំពោះការអភិវឌ្ឍទូទៅនៃរដ្ឋធានី។
ជាមួយនឹងបាវចនានៃការយកប្រជាជននិងសហគ្រាសធ្វើជាមជ្ឈភាព ដើម្បីបម្រើនិងចាត់ទុកថាភាពជោគជ័យរបស់វិនិយោគិននិងសហគ្រាសជាជោគជ័យរបស់ទីក្រុង លោក Chu Ngoc Anh បានអះអាងថា ទីក្រុងបានដាក់ចេញគោលនយោបាយគាំទ្រជាច្រើនសម្រាប់ការចាប់ផ្តើមប្រកបដោយគំនិតច្នៃប្រឌិត ក្នុងគោលបំណងឆ្ពោះទៅកសាងទីក្រុងហាណូយក្លាយទៅជាមជ្ឈនៃការច្នៃប្រឌិតនិងនវានុវត្តន៍នៅទូទាំងប្រទេស ព្រមទាំងក្លាយទៅជាកន្លែងភ្ជាប់ជាមួយប្រភពកម្លាំងនៃប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតនិងនវានុវត្តន៍ផងដែរ។
គួរបញ្ជាក់ថា នាបច្ចុប្បន្នទីក្រុងហាណូយមានសហគ្រាសជាង ២៩៧.០០០ ដែលស្ថិតក្នុងលំដាប់ទី ២ ទូទាំងប្រទេសអំពីបរិមាណអង្គភាពអាជីវកម្មដែលកំពុងប្រតិបត្តិការ៕