ទីក្រុងហាណូយ៖ ពិធីបួងសួងដើម្បីសន្តិភាពក្នុងឱកាសខួប ៥០ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី១៤ ខែមករា នៅវត្ត Quan Su នៃទីក្រុងហាណូយ មជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាមបានប្រារព្ធពិធីបួងសួងដើម្បីសន្តិភាពក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស បញ្ចប់សង្រ្គាម និងស្តារសន្តិភាពនៅវៀតណាមឡើងវិញ។ 

ព្រះតេជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាពភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម និងសមាជិកក្រុមប្រឹក្សាអភិបាលដទៃទៀត បានរួមគ្នាអុជធូប និងបួងសួងដោយសម្តែងនូវការគោរព និងដឹងគុណចំពោះវីរជន និងយុទ្ធជនពលីដែលបានពលីកម្ម ដើម្បីឯករាជ្យ និងឯកភាពប្រទេសជាតិមាតុភូមិ។

ពិធីនេះមិនត្រឹមតែមានគោលបំណងដើម្បីអបអរសាទរខួបលើកទី ៥០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស បញ្ចប់សង្រ្គាមនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងរំលឹកដល់ប្រជាជនវៀតណាមម្នាក់ៗ អំពីវីរភាពតស៊ូដើម្បីឯករាជ្យភាព និងសេរីភាពសម្រាប់ប្រទេសជាតិ និងពិភពលោក; បួងសួងឲ្យប្រទេសជាតិ និងប្រជាជនរស់នៅប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍទាំងអស់គ្នា៕

ប្រតិកម្មទៅវិញ