ទីក្រុងហាណូយ និងចក្រភពអង់គ្លេសចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍម៉ាកយីហោទីក្រុងច្នៃប្រឌិត

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២១ វិច្ឆិកា នៅសារមន្ទីរហាណូយ មន្ទីរវប្បធម៌ និងកីឡាទីក្រុង សហការ ជាមួយក្រុមប្រឹក្សាអង់គ្លេសប្រចាំនៅវៀតណាមបានរៀបចំសិក្ខាសាលាអន្តរជាតិ “ទីក្រុងច្នៃប្រឌិត ហាណូយ - កសាងម៉ាកយីហោ និងអភិវឌ្ឍន៍ធនធាន”។ 

ទីក្រុងហាណូយ និងចក្រភពអង់គ្លេសចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍម៉ាកយីហោទីក្រុងច្នៃប្រឌិត - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា "ទីក្រុងច្នៃប្រឌិត ហាណូយ - កសាងម៉ាកយីហោ និងអភិវឌ្ឍន៍ធនធាន”។ (រូបថត៖ VOV2)
សិក្ខាសាលា បានធ្វើបច្ចុប្បន្នភាពនូវដំណើរការអភិវឌ្ឍន៍របស់ទីក្រុងហាណូយក្នុងនាមជាទីក្រុង ច្នៃប្រឌិតក្នុងវិស័យរចនា ក៏ដូចជាវិភាគលើគំរូទីក្រុងនានាដែលអនុវត្តន៍អត្តសញ្ញាណ វប្បធម៌ និងបេតិកភណ្ឌជាតិនៅចក្រភពអង់គ្លេសផងដែរ។ ទីក្រុងច្នៃប្រឌិតមួយចំនួន របស់ចក្រភពអង់គ្លេសដូចជា៖ Belfast, Derry-Londonderry, និង Dundee បានចែក រំលែកបទពិសោធន៍ក្នុងការកសាងម៉ាកយីហោនៅពេលចូលរួមបណ្តាញទីក្រុងច្នៃប្រឌិតនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។ នាយកមន្ទីរវប្បធម៌ និងកីឡាហាណូយ លោក Do Dinh Hong បានឲ្យដឹងថា៖ ទីក្រុងហាណូយគឺជាមូលដ្ឋានដំបូងគេក្នុងប្រទេសដែលបានចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដែលសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍទីក្រុងច្នៃ ប្រឌិត; កសាងរដ្ឋធានីជាមជ្ឈមណ្ឌលច្នៃប្រឌិតនៃតំបន់អាស៊ីអាគ្នេយ៍ក្នុងវិស័យរចនា។
លោកស្រី Donna McGowan នាយិកាក្រុមប្រឹក្សាអង់គ្លេសប្រចាំនៅវៀតណាម បានឲ្យដឹងថា ក្រុមប្រឹក្សាអង់គ្លេសតែងតែសហប្រតិបត្តិការជាមួយទីក្រុងហាណូយ ដើម្បីជួយគាំទ្រទីក្រុងក្នុងវិស័យច្នៃប្រឌិត និងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌។ លោកស្រីក៏សង្ឃឹមផងដែរថា នាពេលខាងមុខ ភាគីទាំងពីរនឹងសម្រេចបាននូវគោល ដៅ និងបេសកកម្មរបស់ខ្លួន ដើម្បីឲ្យទីក្រុងហាណូយសម្រេចបាននូវសេចក្តីប្រាថ្នា ក្លាយជាទីក្រុងច្នៃប្រឌិតក្នុងវិស័យរចនានៅលើកំពស់ថ្មី៕

ប្រតិកម្មទៅវិញ