ទីក្រុងហាណូយ ដកបទបញ្ជាដាក់ឲ្យនៅដាច់ដោយឡែកភូមិ Ha Loi ឃុំ Me Linh ស្រុក Me Linh

Chia sẻ
(VOVWORLD) - គិតត្រឹមម៉ោង ៦ ថ្ងៃទី ៦ ខែឧសភា វៀតណាមនៅតែមានករណីឆ្លងជំងឺ COVID – 19 ចំនួន ២៧១ នាក់ដដែល។ ដូច្នេះ វៀតណាមមិនរកឃើញករណីឆ្លងថ្មីក្នុងសហាគមន៍ក្នុងរយៈបេល ២០ ថ្ងៃជាប់ៗគ្នា។
ទីក្រុងហាណូយ ដកបទបញ្ជាដាក់ឲ្យនៅដាច់ដោយឡែកភូមិ Ha Loi ឃុំ Me Linh ស្រុក Me Linh  - ảnh 1 ទីក្រុងហាណូយ ដកបទបញ្ជាដាក់ឲ្យនៅដាច់ដោយឡែកភូមិ Ha Loi ឃុំ Me Linh ស្រុក Me Linh (រូបថត៖ TTXVN)

នាវេលាម៉ោង ០ ថ្ងៃទី ៦ ខែឧសភា ភូមិ Ha Loi ឃុំ Me Linh ស្រុក Me Linhទីក្រុងហាណូយត្រូវបានដកបទបញ្ជាដាក់ឲ្យនៅដាច់ដោយឡែក ក្រោយរយៈពេល ២៨ ថ្ងៃ។ ក្នុងចំណោមករណីឆ្លងជំងឺ COVID – 19 ចំនួន ១៣ នាក់ដែលត្រូវបានរកឃើញនៅភូមិ Ha Loi នោះ រហូតមកដល់ពេលនេះមាន ៣ នាក់ត្រូវបានប្រកាស ជាសះស្បើយហើយ។ លោក Ta Quang Thai ប្រធានគណៈកម្មាធិការប្រជាជនឃុំ Me Linh បានឲ្យដឹងថា៖

“ ទោះបីជាបទបញ្ជាដាក់ឲ្យនៅដាច់ដោយឡែកត្រូវបានដកចេញក៏ដោយ ប៉ុន្តែយើងខ្ញុំនៅតែចលនាដល់ប្រជាជនកាត់បន្ថយការធ្វើដំណើរ។ ទន្ទឹមនឹងនេះ មិនប្រមូលផ្ដុំមនុស្សច្រើន ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ យើងខ្ញុំក៏បានលើកសំណើរដាក់ភូមិក្នុងស្ថានភាពគ្រោះអាសន្នថ្នាក់ទាប ដើម្បីសម្រួលដល់ជីវភាពរស់នៅធម្មតាវិញផងដែរ។

សូមបញ្ជាក់ដែរថា គិតត្រឹមម៉ោង ៦ ថ្ងៃទី ៦ ខែឧសភា វៀតណាមនៅតែមានករណីឆ្លងជំងឺ COVID – 19 ចំនួន ២៧១ នាក់ដដែល។ ដូច្នេះ វៀតណាមមិនរកឃើញករណីឆ្លងថ្មីក្នុងសហាគមន៍ក្នុងរយៈបេល ២០ ថ្ងៃជាប់ៗគ្នា។ វៀតណាមបានព្យាបាលជាសះស្បើយ ហើយអនុញ្ញាតឲ្យករណីឆ្លងជំងឺចំនួន២៣២ នាក់ឲ្យចាកចេញពីមន្ទីរពេទ្យ។ នាបច្ចុប្បនេះ មានករណីឆ្លងជំងឺចំនួន ៣៩ នាក់ កំពុងត្រូវបានសម្រាកព្យាបាលនៅមណ្ឌលសុខាភិបាលមជ្ឈឹម និងមូលដ្ឋាន។ អ្នកជំងឺភាគច្រើនមានសុខភាពល្អធម្មតា៕

ប្រតិកម្មទៅវិញ