ទីក្រុងហូជីមិញអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវកម្មវិធីទូទៅអំពីការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ក្នុងឆ្នាំ២០២២-២០២៣

Chia sẻ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពជម្ងឺ កូវីដ-១៩ ទីក្រុងហូជីមិញបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារបង្ការទប់ស្កាត់ ការរាតត្បាត ឈានមុខគេអនុវត្តន៍ជាសាកល្បងនូវវិធានការនានាមានលក្ខណៈ សម្រេច ក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត។ រហូតមកដល់ពេលនេះ ទីក្រុងបានក្លាយ ទៅជា “ទីក្រុងខៀវ” មួយ។ 

ទីក្រុងហូជីមិញអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវកម្មវិធីទូទៅអំពីការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ក្នុងឆ្នាំ២០២២-២០២៣ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh សួរសុខទុក្ខកម្មាភិបាលផ្នែកសុខាភិបាលនៃទីក្រុងហូជីមិញ។ (រូបថត៖ VGP)
នាព្រឹកថ្ងៃទី២៤ ខែមករា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ បានអញ្ជើញចុះ សួរសុខទុក្ខ ជូនពរបុណ្យតេតនិងប្រគល់អំណោយជូនបណ្ដាកម្មាភិបាល វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៃទីក្រុងហូជីមិញ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពជម្ងឺ កូវីដ-១៩ ទីក្រុង ហូជីមិញបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារបង្ការទប់ស្កាត់ ការរាតត្បាត ឈានមុខគេអនុវត្តន៍ជាសាកល្បងនូវវិធានការនានាមានលក្ខណៈ សម្រេច ក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត។ រហូតមកដល់ពេលនេះ ទីក្រុងបានក្លាយ ទៅជា “ទីក្រុងខៀវ” មួយ។ ចូលរួមចំណែកក្នុងសមិទ្ធផលខាងលើ មានតួនាទីជាគន្លឹះ របស់ផ្នែកសុខាភិបាលទីក្រុង។
លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យទីក្រុងហូជីមិញមិនអត្តនោម័ត ធ្វេសប្រហែស បន្តបង្ការទប់ស្កាត់ជម្ងឺរាតត្បាតឲ្យកាន់តែល្អប្រសើរ អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវ កម្មវិធីទូទៅអំពីការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ក្នុងអំឡុងឆ្នាំ២០២២-២០២៣ ក៏ដូចជា កម្មវិធីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផង ដែរ។ ជាពិសេស លោកនាយករដ្ឋមន្រ្តីបាន តម្រូវឲ្យទីក្រុងប្រញាប់ប្រញាល់ជាងទៀតក្នុងការចាក់វ៉ាក់សាំងជូនមុខសញ្ញាទាំងអស់តាមបទបញ្ញត្តិ; ជំរុញខ្លាំងការឃោសនា ទៅកាន់គ្រប់ច្រកល្ហក គោះទ្វារផ្ទះនីមួយៗ ត្រួតពិនិត្យមនុស្សម្នាក់ៗ។
ទន្ទឹមជាមួយគ្នានោះ ទីក្រុងចាំបាច់ត្រូវជំរុញខ្លាំងការកែទម្រង់រដ្ឋបាល ការ ផ្លាស់ប្ដូរឌីជីថលផ្នែកសុខាភិបាល ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអសកម្ម លើកទឹកចិត្តនវានុវត្តភាព ស្មារតីហ៊ានគិត ហ៊ានធ្វើ ព្រមទាំងយកចិត្តទុកដាក់ ថែទាំ ជីវភាពរស់នៅសម្រាប់ជួរកម្មាភិបាល បុគ្គលិកពេទ្យនៃទីក្រុងផងដែរ៕

ប្រតិកម្មទៅវិញ