|
ទីក្រុងហូជីមិញសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយដំបន់ដែនដីភាគខាងជើងអូស្ត្រាលី (vietnamnews.vn) |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូថ្នាក់ដឹកនាំដំបន់ដែនដីភាគខាងជើងអូស្ត្រាលីនៅវៀតណាម នាថ្ងៃទី២៥កុម្ភៈនៅទីក្រុង
ហូជីមិញ លោក Adam Giles អភិបាលដំបន់ដែនដីភាគខាងជើងអូស្ត្រាលីនិងលោក
Le Hoang Quan ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានចុះហត្ថលេខា
លើអនុស្សារណៈសហប្រតិបត្តិការមិត្តភាពរវាងដំបន់ទាំងពីរ។ ភាគីទាំងពីរឯកភាព
ចូលរួមសកម្មភាពពន្លឿនពាណិជ្ជកម្មនិងវិនិយោគស្នូលនៃដំបន់នីមួយៗ បង្ក
លក្ខណៈងាយស្រួលសំរាប់រដ្ឋាភិបាលពិនិត្យនិងតាមរយៈឱកាសសហប្រតិបត្តិការ
វិនិយោគនិងពាណិជ្ជកម្ម។ តាមរយៈកម្មវិធីសហប្រតិបត្តិការនេះមានបំណងរឹត
បន្តឹងថែមទៀតទំនាក់ទំនងដែលមានស្រាប់និងបង្កើតកិច្ចសហប្រតិបត្តិការរវាង
ដំបន់ទាំងពីរ រួមចំណែកបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមនិង
អូស្ត្រាលី៕