សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN) |
ដើម្បីបន្តបង្កើនប្រភពធនធានមនុស្ស សំដៅជួយឧបត្ថម្ភផ្នែកសុខាភិបាលទីក្រុងហូជីមិញ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញទើបផ្ញើឯកសារជូនលោកនាយករដ្ឋមន្ត្រីដោយស្នើរជួយឧបត្ថម្ភធនធានសុខាភិបាលចូលរួមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុងហូជីមិញ។
តាមនោះគណៈកម្មាធិការប្រជាជនទីក្រុងបានស្នើឱ្យលោកនាយករដ្ឋមន្រ្តីបញ្ជូនបុគ្គលិកចំនួន ៥ ពាន់នាក់ ដើម្បីជួយឧបត្ថម្ភទីក្រុងហូជីមិញ រួមមាន៖ គ្រូពេទ្យចំនួន ៩២៧ នាក់ គិលានុបដ្ឋាយិកា និងអ្នកបច្ចេកទេស ចំនួន ៤ ១៣៧ នាក់។ លើសពីនេះទៅទៀតគណៈកម្មាធិការប្រជាជនទីក្រុងក៏បានស្នើបញ្ជូនបុគ្គលិកដែលមានឯកទេសផ្នែកសុខាភិបាលចំនួន ២ ពាន់នាក់ ដើម្បីចូលរួមការយកសំណាក់ធ្វើតេស្តផងដែរ៕