ទីក្រុងហូជីមិញលើកសរសើរដល់ក្រុមការងារចូលរួមការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

Chia sẻ
(VOVWORLD) - នៅព្រឹកថ្ងៃទី ៨ ខែតុលា ទីក្រុងហូជីមិញបានរៀបចំពិធីលើកសរសើរក្រុមការងារដែលចូលរួមជួយបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅក្នុងទីក្រុង។ 
ទីក្រុងហូជីមិញលើកសរសើរដល់ក្រុមការងារចូលរួមការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩        - ảnh 1ថ្នាក់ដឹកនាំទីក្រុងហូជីមិញ បានប្រគល់ផ្កានិងប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គលដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត (រូបថត៖ VOV)

នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានប្រគល់ប័ណ្ណសរសើរដល់សមូហភាពចំនួន ៥៥ និងផ្លាកសញ្ញាទីក្រុងហូជីមិញដល់បុគ្គលចំនួន ១១៩ នាក់ ដែលមានស្នាដៃឆ្នើមក្នុងការចូលរួម បង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅក្នុងទីក្រុង។

នៅក្នុងពិធីលើកសរសើរ លេខាគណៈកម្មាធិការបក្ស ទីក្រុងហូជី មិញលោក Nguyen Van Nen បានមានប្រសាសន៍ថា សន្និបាតមជ្ឈឹមលើកទី ៤ មានខ្លឹមសារ សំខាន់ៗជាច្រើន ក្នុងនោះមានខ្លឹមសារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញក្នុងស្ថានភាពថ្មី។ ជំងឺរាតត្បាតមិនទាន់បញ្ចប់នៅឡើយទេ ដូច្នេះទីក្រុងហូជីមិញពង្រឹងប្រព័ន្ធសុខាភិបាលពីទីក្រុងរហូតដល់មូលដ្ឋាន ដើម្បីការពារសុខភាពនិងត្រៀមខ្លួនឆ្លើយតប ហានិភ័យបណ្តាលមកពីជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ