ទីក្រុងហូជីមិញរៀបចំពិធីជួបសំណេះសំណាលអាណិកជនអំណរនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨

Chia sẻ
(VOVWORLD) -អញ្ជើញចូលរួមកម្មវិធីជួបសំណេះសំណាលអាណិកជនអំណរនិទាឃរដូវឆ្នាំច សំរឹទ្ធ ស័ក២០១៨នាថ្ងៃទី៦ខែកុម្ភៈនៅទីក្រុងហូជីមិញនោះ គឺមានវត្តមានអាណិកជនជាង ៨០០នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន២៥លើទូទាំងពិភពលោក ដែលទើបនឹងវិល ត្រឡប់មកស្រុកកំណើតទទួលបុណ្យចូលឆ្នាំប្រពៃណីវៀតណាម។
ទីក្រុងហូជីមិញរៀបចំពិធីជួបសំណេះសំណាលអាណិកជនអំណរនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨ - ảnh 1 លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញអញ្ជើញជួបសំណេះសំណាលជាមួយអាណិកជន (រូបថតៈ Sggp.org.vn)

នៅទីនេះ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ បានឲ្យដឹងថា រាល់សមិទ្ធិសេដ្ឋកិច្ចសង្គម ក្នុងដំណើរការធ្វើសមាហរណកម្ម អន្តរជាតិដែលទីក្រុងហូជីមិញទទួលបាននោះ គឺមានការរួមចំណែកគួរឲ្យកត់សម្គាល់របស់អាណិកជនជាតិនិងអន្តរជាតិផងដែរ។ ថ្នាក់ដឹកនាំទីក្រុងមានបំណង ផ្ទៀងស្តាប់ បំណងប្រាថ្នានិងមតិរបស់អាណិកជនដើម្បីស្ថាបនាទីក្រុងហូជីមិញឲ្យក្លាយទៅជា ទីក្រុងទំនើបនិងអរិយ្យធម៌។

        ក្នុងពិធីជួបសំណេះសំណាលនេះ សមូហភាពចំនួន៥និងអាណិកជនចំនួន១៤ នាក់ ទទួលបានការលើកតម្កើងដោយមានការរួមវិភាគទានយ៉ាងសកម្មសម្រាប់ការ អភិវឌ្ឍរួមរបស់ទីក្រុងហូជីមិញក្នុងឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ