|
ប្រធាន គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Hoang Quan (ខាងស្ដាំ)ទទួលជួបសន្ទនា
ជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណៈរដ្ឋស្លូវ៉ាគីលោក Martin Glavac
(រូបថត៖hochiminhcity.gov.vn) |
(VOVworld) - ទីក្រុងហូជីមិញមានគោលបំណងសហប្រតិបតិ្តការលើវិស័យជាច្រើន
ជាមួយស្លូវ៉ាគី។នេះគឺជាការអះអាងរបស់លោក Le Hoang Quan ប្រធានគណៈកម្មាធិ
ការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមនៅជំនួបសន្ទនាជាមួយលោក
Martin Glavac រដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណៈរដ្ឋស្លូវ៉ាគី ដែលកំពុង
អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ លោក Le Hoang Quan
បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ វៀតណាមនិងស្លូវ៉ាគីបានរក្សាទំនាក់ទំនង
សហប្រតិបតិ្តការដ៏ល្អប្រសើរនិងកាន់តែជាក់ស្ដែងពី១ថ្ងៃទៅ១ថ្ងៃ។នាពេលខាង
មុខ ទីក្រុងហូជីមិញមានគោលបំណង រួមជាមួយរដ្ឋធានី Bratislava របស់ស្លូវ៉ាគី
បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន ជាពិសេស គឺសេដ្ឋកិច្ច ពាណិជ្ជ
កម្ម អប់រំបណ្ដុះបណ្ដាល ឲ្យសក្តិសមនឹងទំនាក់ទំនងនយោ បាយដ៏ល្អប្រសើរ
រវាងប្រទេសទាំង២។
រីឯខ្លួនវិញ លោក Martin Glavac មានគោលបំណងថា ប្រទេសទាំង២នឹងបន្តមាន
ដំណោះស្រាយសំដៅជំរុញកិច្ចសហប្រតិបតិ្តការនាពេលខាងមុខរវាងស្លូវ៉ាគីជា
មួយវៀតណាមនិយាយរួមនិងជាមួយទីក្រុងហូជីមិញនិយាយដោយឡែក៕