ទីក្រុងហូជីមិញផ្តោតសំខាន់លើការព្យាបាលអ្នកជំងឺកូវីដ១៩ ធ្ងន់ធ្ងរ

Chia sẻ
(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានចាត់ទុកថា  ចាំបាច់ត្រូវកៀរគរមន្ទីរពេទ្យរបស់ទីក្រុងថែមទៀត ដើម្បីចូលរួមព្យាបាលអ្នកជំងឺកូវីដ ១៩ ព្រមទាំងធានាសំភារៈ បរិក្ខាពេទ្យឲ្យបានគ្រប់គ្រាន់។
ទីក្រុងហូជីមិញផ្តោតសំខាន់លើការព្យាបាលអ្នកជំងឺកូវីដ១៩ ធ្ងន់ធ្ងរ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានអញ្ជើញមានជំនួបជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ

នារសៀលថ្ងៃទី ៤ ខែសីហា នៅទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានអញ្ជើញមានជំនួបជាមួយថ្នាក់ដឹកនាំទីក្រុងអំពីកាងារប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។

នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានចាត់ទុកថា  ចាំបាច់ត្រូវកៀរគរមន្ទីរពេទ្យរបស់ទីក្រុងថែមទៀត ដើម្បីចូលរួមព្យាបាលអ្នកជំងឺកូវីដ ១៩ ព្រមទាំងធានាសំភារៈ បរិក្ខាពេទ្យឲ្យបានគ្រប់គ្រាន់។

មុននេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទៅសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យប្រជាជន Gia Dinh ។ អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោក Vu Duc Dam បានសង្កត់ធ្ងន់ថា មន្ទីរពេទ្យ ប្រជាជន Gia Dinh ចាំបាច់ត្រូវសហការជាមួយមន្ទីរពេទ្យ ថ្នាក់ក្រោម ដើម្បីសម្របសម្រួលគ្នាព្យាបាលអ្នកជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ សំដៅថែទាំ ព្យាបាលជូនអ្នកជំងឺឲ្យទាន់ពេលវេលាផងដែរ៕

ប្រតិកម្មទៅវិញ