ទីក្រុងហូជីមិញប្រារព្ធខួបលើកទី ២៣៥ ជ័យជំនះ Dong Da

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៤ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ៥ នៃបុណ្យតេត) នៅទីក្រុងហូជីមិញ គណៈកម្មាធិការរៀបចំពិធីបុណ្យសំខាន់ៗនៃទីក្រុងហូជីមិញ បានរៀបចំកម្មវិធីល្ខោនដើម្បីរំលឹកខួបលើកទី ២៣៥ ជ័យជំនះ Ngoc Hoi - Dong Da (១៧៨៩ - ២០២៤)។ 
ទីក្រុងហូជីមិញប្រារព្ធខួបលើកទី ២៣៥ ជ័យជំនះ Dong Da - ảnh 1ឈុតឆាកក្នុងកម្មវិធី។ រូបថត៖ TTXVN

ជាមួយប្រធានបទ "បំភ្លឺវីរភាពក្រោមទង់ក្រហមជានិច្ច" កម្មវិធីនេះមាន ៤ ជំពូក៖ "សំឡេងស្គរ Tay Son" "សារអំពាវនាវរបស់ប្រទេសទាំងមូល", "ជ័យជំនះនិទាឃរដូវដ៏អស្ចារ្យរបស់ Thang Long" និង "ប្រទេសនិទាឃរដូវរាប់ពាន់” ដោយសរសើរទេពកោសល្យ បេះដូង និងគុណធម៌របស់វីរៈបុរសជាតិ Quang Trung - Nguyen Hue ជាមួយនឹងជ័យជំនះ Ngoc Hoi - Dong Da កម្ចាត់កងទ័ព Qing ២០០.០០០ នាក់ រំដោះព្រះបរមរាជវាំង Thang Long ដណ្ដើមឯករាជ្យ និងសេរីភាពជូនប្រជាជាតិ។ តាមរយៈការសម្តែងសិល្បៈក្នុងកម្មវិធីនេះ សិល្បករ-សិល្បការិនីជាង ១០០ នាក់ បានបង្ហាញឡើងវិញនូវជ័យជំនះដ៏រុងរឿងរបស់បុព្វបុរស និងសមិទ្ធិផលរបស់ប្រទេសជាតិ ជាពិសេសគឺលទ្ធផលក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍យ៉ាងទូលំទូលាយរបស់ទីក្រុងហូជីមិញនាសព្វថ្ងៃនេះ៕

ប្រតិកម្មទៅវិញ