ពិធី“ ពង្រីកកម្លាំងពលំរបស់ប្រជាជនទាំងមូល ចូលរួមយ៉ាងសកម្មក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩” |
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លេខារងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងលោក Phan Van Mai បានឲ្យដឹងថា៖ អស់រយៈពេល ៨០ ថ្ងៃហើយដែលទីក្រុងបានរកឃើញការផ្ទុះជំងឺនៅក្នុងសហគមន៍មក ប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនទីក្រុងបានស្រុះចិត្តគំនិតគ្នា ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ក្នុងអំឡុងពេលអនុវត្តវិធានការរក្សាគម្លាតសង្គម ជាពិសេសក្នុងអំឡុងពេល ៥ សប្តាហ៍នៃការអនុវត្តន៍វិធានការរឹតបន្តឹងតាមសារាចរលេខ ១៦ របស់លោកនាយករដ្ឋមន្ត្រី គឺជាគ្រាដំលំបាកសម្រាប់ប្រព័ន្ធនយោបាយ និងប្រជាជន។នាពេលខាងមុខ ទីក្រុងហូជីមិញនឹងត្រូវបន្តអនុវត្តន៍វិធានការរក្សាគម្លាតសង្គមរយៈពេលមួយខែទៀតដើម្បីផ្តោតលើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
នៅក្នុងពិធីនេះដែរ ទីក្រុងហូជីមិញបានសម្ពោញដាក់ឲ្យដំណើរការមជ្ឈមណ្ឌលទទួលនិងផ្គត់ផ្គង់ទំនិញចាំបាច់ដើម្បីបម្រើដល់ប្រជាជនដែលជួបការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕