ទីក្រុងហូជីមិញបានដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្មមុនពេលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែកក្កដា សមាគមពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (Eurocham) និងគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញបានបើកកិច្ចពិភាក្សាដោយមានប្រធានបទ “ការអភិវឌ្ឍសេដ្ឋ កិច្ចនិងការចាប់យកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាម - សហភាពអឺរ៉ុប និងសម្ពោធដាក់ចេញសៀវភៅសឆ្នាំ ២០២០»។
ទីក្រុងហូជីមិញបានដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្មមុនពេលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន - ảnh 1 ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong (រូបថត៖  plo.vn)

ថ្លែងមតិក្នុងកិច្ចសន្ទនា ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong បានអះអាងថា៖ «នេះគឺជាឱកាសមួយសម្រាប់យើងខ្ញុំ ដើម្បីពិនិត្យមើលឡើងវិញនូវឧបសគ្គនានា ដែលសហគមន៍ធុរកិច្ច បានប្រឈមមុខក្នុងការដោះស្រាយជាមួយគ្នា។

យើងកំណត់ថា អង្គភាពអាជីវកម្មរបស់សហភាពអឺរ៉ុបដែលវិនិយោគនៅក្នុងទីក្រុង ក៏ជាផ្នែកសេដ្ឋកិច្ចមួយរបស់ទីក្រុងផងដែរ។ ហេតុដូច្នេះទីក្រុង ហូជីមិញមានភារកិច្ចការពារផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់វិនិយោគិន ព្រមទាំង បង្កលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនមានអារម្មណ៍នឹងនរចិត្ត នៅពេលដែលមកវិនិយោគនៅក្នុងទីក្រុងផងដែរ»៕

ប្រតិកម្មទៅវិញ