លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan អញ្ជើញទទួលជួបជាមួយសមាជីកក្រុមប្រឹក្សារដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (រូបថតៈ VOV) |
ក្នុងជំនួបនេះ លោក Nguyen Thien Nhan បានវាយតម្លៃខ្ពស់ ចំពោះសារៈសំខាន់នៃកិច្ចប្រជុំរបស់គណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុក កិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម-ចិន ដែលរួមចំណែកដល់ការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររួមទាំងធ្វើឲ្យស៊ីជម្រៅថែមទៀត ទំនាក់ទំនងមិត្ត ភាពនិងនាំមកផលប្រយោជន៍ ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
តាមរយៈជំនួបនេះ លោក Nguyen Thien Nhan បានអះអាងថា ទីក្រុងហូជីមិញ ត្រៀមខ្លួនជាស្រេចក្នុងការបន្តរួមចំណែកក្នុងការអភិវឌ្ឍន៍នូវភាពជាដៃគូសហប្រតិ បត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀត ណាម-ចិន ដើម្បីនាំមកផលប្រយោជន៍ ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភព លោក។
រីឯខ្លួនវិញ លោក Wang Yi បានអះអាងថា ចិនត្រៀមខ្លួន ចែករំលែក បទពិសោធ ន៍របស់ខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាមួយវៀតណាម និងទីក្រុងហូជីមិញ ដោយនាំមកនូវស្ថេរភាព សន្តិភាព និងភាពចម្រុងចម្រើនជូនដល់ប្រជាជន នៃប្រទេសនីមួយៗ៕