ទីក្រុងហូជីមិញប្តេជ្ញា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអាមេរិក

Chia sẻ
(VOVWORLD) - ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ អប់រំនិងវិទ្យាសាស្ត្របច្ចេកវិទ្យានៃប្រទេសជាតិទាំងមូល ទីក្រុងហូជីមិញមានឋានៈយ៉ាងសំខាន់ក្នុងខ្សែសង្វាក់តភ្ជាប់រវាងវៀតណាមនិងសហរដ្ឋអាមេរិក។
ទីក្រុងហូជីមិញប្តេជ្ញា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអាមេរិក - ảnh 1Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ (រូបថត៖ Xuan Khu/TTXVN)

ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២៤៦ ទិវាបុណ្យជាតិសហរដ្ឋអាមេរិក ដែលស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញរៀបចំឡើងនាយប់ថ្ងៃទី ១២ ខែកក្កដា លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់អាមេរិក ហើយបានចាត់ទុកថា ទីក្រុងហូជីមិញនៅមានប្រការជាច្រើនដើម្បីរៀនសូត្រ ជាពិសេសក្នុងបរិបទដែលវៀតណាមបានរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញតាមទិសដៅអភិវឌ្ឍន៍បៃតង ប្រកបដោយចីរភាព។ ទីក្រុងបានកំណត់ថា កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ ជានិច្ចកាលជាខ្លឹមសារផ្លាស់ប្តូរស្នូល និងជាអនាគតនៃទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ ហើយក៏ដៃគូសហរដ្ឋអាមេរិក។ ទីក្រុងបានប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសអាមេរិក វិនិយោគ និងធ្វើអាជីវកម្មនៅទីក្រុងហូជីមិញ។

ទីក្រុងហូជីមិញប្តេជ្ញា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអាមេរិក - ảnh 2លោក Marc Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមបានអះអាងថា សហរដ្ឋអាមេរិក-វៀតណាម។ (រូបថត៖ Xuan Khu/TTXVN)

ថ្លែងមតិនៅពិធីនេះ លោក Marc Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមបានអះអាងថា សហរដ្ឋអាមេរិក-វៀតណាម បានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ សំដៅជំរុញគោលដៅរួមស្តីពីសេដ្ឋកិច្ច សន្តិសុខសុខាភិបាល បរិស្ថាន និងអប់រំ ក៏ដូចជាជួយឧបត្ថម្ភវៀតណាមមួយដ៏សម្បូរធូធារ ឯករាជ្យ និងសម្បូររុងរឿង។ សហរដ្ឋអាមេរិកបានគាំទ្រការដែលវៀតណាមការពារអធិបតេយ្យភាពលើដែនអាកាស ដីគោក និងសមុទ្រ ហើយបច្ចុប្បន្ននេះគឺនៅលើបណ្តាញអ៊ីនធឺណែត និងប្រកាន់ខ្ជាប់នូវការប្តេជ្ញា បន្តដោះស្រាយផលវិបាកនៃសង្គ្រាម៕

 

ប្រតិកម្មទៅវិញ