ស្នាដៃនេះផ្តល់នូវទិដ្ឋភាពដ៏ទូលំទូលាយនៃស្ថានភាពសេដ្ឋកិច្ចរបស់ទីក្រុងក្នុង ឆ្នាំ ២០២៣រាល់លទ្ធផលសម្រេចបាន និងការព្យាករណ៍ ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងលើកសំណើរគោលនយោបាយ សម្រាប់រដ្ឋាភិបាលទីក្រុង។ ឈរលើការវិភាគរួមនៃពិភពលោក និងសេដ្ឋកិច្ចវៀតណាម របាយការណ៍នេះបានវាយតម្លៃកំណើនសេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញក្នុងឆ្នាំ ២០២៣ ដែលបានងើបឡើងវិញប្រកបដោយស្ថិរភាព បន្ទាប់ពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ ១៩។ ទិន្នន័យប្រចាំត្រីមាសក្នុងឆ្នាំ ២០២៣ បង្ហាញថា គោលនយោបាយរបស់ទីក្រុងនិយាយដោយឡែក និងវៀត ណាមនិយាយរួម ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ទាញយកផលប្រយោជន៍ពីកាលានុវត្តភាពថ្មីនៃសេដ្ឋកិច្ចពិភពលោកគឺស្ថិតនៅលើផ្លូវត្រឹមត្រូវនិងមានប្រសិទ្ធភាព។ យោងតាមរបាយការណ៍ នៅឆ្នាំ ២០២៤ ទិសដៅកំណើន GRDP របស់ទីក្រុងហូជីមិញ ត្រូវបានព្យាករណ៍ថា នឹងឈានដល់ ៧,១-៨% ៕