នៅទីនេះ លោក Nguyen Thien Nhan ឲ្យដឹងថា ទីក្រុងហូជី មិញមានបំណងថា AFD នឹងបន្តជម្រុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងបារាំង ជាមួយទីក្រុងហូជីមិញនាពេលខាងមុខ។
ទីក្រុងហីជីមិញបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបារំាង ហ៊ុងគ្រីនិងជប៉ុន
|
ក្នុងថ្ងៃដដែល ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានអញ្ជើញទទួលជួបជាមួយលោក Bus Szilveszter អនុរដ្ឋលេខាធិ ការ ក្រសួងការបរទេសនិងសេដ្ឋកិច្ចកិច្ចការបរទេសសាធារណរដ្ឋហ៊ុងគ្រី ដែលកំពុង បំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។ នៅក្នុងជំនួបនេះលោក Nguyen Thanh Phong បានចាត់ទុកថា សក្កានុភាពសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិង ហ៊ុង គ្រីនៅមានច្រើនណាស់ ហើយនាពេលខាងមុខ ភាគីទាំងពីរ គប្បីជម្រុញថែម ទៀតរាល់សកម្មភាពសហប្រតិបត្តិការ អនុវត្តជាក់ស្តែងបណ្តាកិច្ចព្រមព្រៀងតាមរយៈ គំរោងការនិងកម្មវិធីសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ។
ក៏ក្នុងថ្ងៃទី១២តុលា លោក Nguyen Thanh Phong បានអញ្ជើញទទួលជួបជាមួយ លោក Nobou Okunoki អភិបាលទីក្រុង Kawaguchi (ជប៉ុន) ដែលកំពុងបំពេញទស្សន កិច្ចការងារនៅទីក្រុងហូជីមិញ។ នៅក្នុងជំនួបនេះ លោក Nguyen Thanh Phong មាន បំណងជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសជប៉ុន ក្នុងនោះមាន ទីក្រុង Kawaguchi នាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ៕