លោក Le Thanh Liem អនុប្រធានអចិន្ត្រៃគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ (ខាងស្ដាំ) ជូនអំណោយអនុស្សាវរីយ៍សំរាប់លោក Petri Peltonen (រូបថត៖ បក្សភាគទីក្រុងហូជីមិញ) |
លោក Le Thanh Liem អនុប្រធានអចិន្ត្រៃគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអះអាងដូច្នេះក្នុងជំនួបសន្ទនាជាមួយ លោក Petri Peltonen អនុរដ្ឋមន្រ្តីសេដ្ឋកិច្ចនិងការងារធ្វើហ្វាំងឡង់ នាយប់ថ្ងៃទី៩ តុលា។
នាយប់ថ្ងៃដដែលអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Tran Vinh Tuyen បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ស្ថាប័ន ឃ្លាំមើលរដ្ឋបាលអេហ្ស៊ីបដឹកនាំដោយលោក Hamed Abdel Fattah Hememy អនុរដ្ឋលេខាធិការស្ថាប័នឃ្លាំមើលរដ្ឋបាលអេហ្ស៊ីប ដែលកំពុងមកបំពេញទស្សន កិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក Tran Vinh Tuyen បានសំដែងជំនឿ ជាក់ថា ភាគីទាំង២មានលក្ខណៈនិងឱកាសជាច្រើនដើម្បីចែករំលែកនូវបទពិ សោធន បង្កើនការយល់ដឹងគ្នានិងកិច្ចសហប្រតិបតិ្តការរវាងក្រសួង ស្ថាប័ននានា នៃប្រទេសទាំង២៕