ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាតំបន់របស់រុស្ស៊ី

Chia sẻ
(VOVworld) – ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ
ឌុយម៉ាជាតិ រុស្ស៊ីគឺជាឱកាសល្អដើម្បីទីក្រុងហូជីមិញមាន
លក្ខណៈងាយស្រួលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ
ទ្វេភាគីលើគ្រប់វិស័យជាមួយរុស្ស៊ី។ 
ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាតំបន់របស់រុស្ស៊ី - ảnh 1
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឌុយម៉ាជាតិ រុស្ស៊ីគឺជាឱកាស ល្អដើម្បីទីក្រុងហូជីមិញមានលក្ខណៈងាយស្រួលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើ
គ្រប់វិស័យជាមួយរុស្ស៊ី។ (Image: Vietnam+)

(VOVworld) – នារសៀលថ្ងៃទី ២៥ ធ្នូ ក្នុងការទទួលជួបសន្ទនាជាមួយ គណៈប្រតិភូឌុយម៉ាជាតិរុស្ស៊ីដឹកនាំដោយអនុប្រធានទី ១ លោក Melnikov
 Ivan Ivanovich ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ
 ភាគខាងត្បូងវៀតណាម លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក
 Le Thanh Hai បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឌុយម៉ា
ជាតិរុស្ស៊ីគឺជាឱកាសល្អដើម្បីទីក្រុងហូជីមិញមានលក្ខណៈងាយស្រួលក្នុង
ការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យជាមួយរុស្ស៊ី។ លោក
Le Thanh Hai បានឲ្យដឹងថា៖ ទីក្រុងហូជីមិញនឹងខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តរបស់ខ្លួនសំដៅបង្កើនទំនាក់ទំនងរវាងបណ្ដាតំបន់ដៃគូរុស្ស៊ី។ តាម
រយៈនោះ កសាងទំនាក់ ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសហព័ន្ធ
រុស្ស៊ី។ អនុប្រធានទី ១ ឌុយម៉ាជាតិ រុស្ស៊ី លោក  Melnikov Ivan Ivanovich បាន
សង្កត់ធ្ងន់ថា៖ ទំនាក់ទំនងរវាងបណ្ដា តំបន់របស់រុស្ស៊ីនិងវៀតណាមមាន
អត្ថន័យដ៏ជ្រាលជ្រៅក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២។ ឌុយម៉ាជាតិរុស្ស៊ី
នឹងបន្តជួយឧបត្ថម្ភបង្កលក្ខណៈសំរាប់តំបន់នានារបស់រុស្ស៊ីកសាងទំនាក់
ទំនងជាមួយទីក្រុងហូជីមិញ ក៏ដូចជា ជាមួយវៀតណាម ឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ