លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយអង្គកុងស៊ុល។ (រូបថត៖ VNA) |
ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២២ នាយប់ថ្ងៃទី២៦ ខែមករា នៅទីក្រុងហូជីមិញ គណៈ កម្មាធិការប្រជាជនទីក្រុងបានរៀបចំពិធីជួបជុំជាមួយអគ្គកុងស៊ុល ប្រធានតំណាងអង្គការអន្តរជាតិ ការិយាល័យសេដ្ឋកិច្ច-វប្បធម៌ សមាគមន៍ធុរកិច្ចនៃបណ្ដាប្រទេស ដែនដីប្រចាំនៅទីក្រុងហូជីមិញ។
ថ្លែងនៅជំនួបនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Phan Van Mai បានសម្ដែងគោលបំណងថា អង្គកុងស៊ុលបន្តជឿជាក់លើគោលនយោបាយរបស់វៀតណាមនិងទីក្រុង; ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមវិធានការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩; រួមដៃ រួមដំណើរជាមួយអាជ្ញាធរទីក្រុងដើម្បីសម្រេចប្រកបដោយជោគជ័យនូវគោលដៅដែលបានដាក់ចេញ។ ទីក្រុងហូជីមិញនឹងបន្តសម្របសម្រួល ជួយឧបត្ថម្ភដល់បណ្ដាស្ថានកុងស៊ុល អង្គការអន្តរជាតិ ក្នុងការរៀបចំសកម្មភាពជួបប្រាស្រ័យវប្បធម៌ សុខាភិបាល អប់រំ ចូលរួមចំណែកក្នុងការលើកកំពស់ការយល់ដឹងគ្នាទៅវិញទៅមក បង្កើតទំនាក់ទំនងដ៏រឹងមាំជាងទៀតដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍ។
លោក Phan Van Mai បានបញ្ជាក់ថា ទីក្រុងនឹងអភិវឌ្ឍន៍យ៉ាងសក្តិសមនឹងតួនាទីជាក្បាលរថភ្លើងនៃខឿនសេដ្ឋកិច្ចជាតិ ជាគោលដៅដ៏រួសរាយរាក់របស់មិត្តភក្តិអន្តរជាតិ ជាតំបន់ដែលមានលក្ខណៈនិងសក្ដានុពលយ៉ាងច្រើនដើម្បីឲ្យសហគ្រាស វិនិយោគិននិងសហគមន៍ជនបរទេសមករស់នៅ ធ្វើការដោយស្ថិរភាពនិងយូរអង្វែង៕