ទីក្រុងហូជីមិញនិងតំបន់នានានៅបែលហ្ស៊ីកបង្កើនកិច្ចសហប្រតិបត្តិការ

Chia sẻ
(VOVworld) – នារសៀលថ្ងៃទី ២២ មករា ប្រធានគណៈ
កម្មាធិការប្រជាជន ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
លោក Le Hoang Quan បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចសមុទ្រខាងជើង របស់ព្រះរាជា
ណាចក្របែលហ្ស៊ីក លោក Johan Vandelanotte ដែលកំពុងមាន ដំណើរទស្សនកិច្ចការងារនៅវៀតណាម។ 
ទីក្រុងហូជីមិញនិងតំបន់នានានៅបែលហ្ស៊ីកបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
ឧបនាយករដ្ឋមន្ត្រីរបស់ព្រះរាជាណាចក្របែលហ្ស៊ីក លោក Johan Vandelanotte
 (Image: cpv.org.vn)

(VOVworld) – នារសៀលថ្ងៃទី ២២ មករា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក Le Hoang Quan បានជួបសន្ទនាជាមួយ
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចសមុទ្រខាងជើង របស់ព្រះរាជា
ណាចក្របែលហ្ស៊ីក លោក Johan Vandelanotte ដែលកំពុងមានដំណើរទស្សនកិច្ច
ការងារនៅវៀតណាម។ ក្នុងការទទួលជួបសន្ទនា លោក Le Hoang Quan បានចាត់
ទុកថា៖ សក្តានុភាពសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ ជាមួយបណ្ដាតំបន់
របស់ព្រះរាជាណាចក្របែលហ្ស៊ីកដ៏នៅមានច្រើនណាស់ ប៉ុន្តែ ទំនាក់ទំនង
ពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៅតិចតូច។ តាមរយៈដំណើរ
ទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី Johan Vandelanotte ភាគី ទាំង ២ នឹងជំរុញកិច្ច
សហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀតលើគ្រប់វិស័យ ជាពិសេសលើវិស័យ
សេដ្ឋកិច្ច។ វាយតំលៃខ្ពស់ចំពោះសក្តានុភាពអភិវឌ្ឍន៍របស់ វៀតណាម និយាយ
រួម និងទីក្រុងហូជីមិញ និយាយដោយឡែក ឧបនាយក រដ្ឋមន្ត្រី Johan Vandelanotte បានសម្តែងការយកចិត្តទុកដាក់ដល់បណ្ដាគំរោងនិងផែនការអភិវឌ្ឍន៍ហេដ្ឋរចនា
សម្ព័ន្ធនៅទីក្រុងហូជីមិញ ផងដែរ៕

ប្រតិកម្មទៅវិញ