(រូបថត៖ chinhphu.vn) |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ ចំនួនភ្ញៀវទេសចរបរទេសមក កាន់ទីក្រុងហូជីមិញ បានកើនឡើងខ្ពស់ ជាពិសេសអ្នកដំណើរតាមនាវា ដែលជាលំ ហូរភ្ញៀវទេសចរលំដាប់ខ្ពស់មកពីអឺរ៉ុប អាមេរិក អូស្ត្រាលី ជប៉ុន... និងភ្ញៀវដែលធ្វើ ដំណើរទេសចរណ៍ដោយខ្លួនឯង។ ភ្ញៀវអន្តរជាតិមកទីក្រុងហូជីមិញក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ឆ្នាំ ២០២៤ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៧៥ ពាន់នាក់ កើនឡើង ១៥,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ឆ្នាំនេះ ក្រុមហ៊ុនទេសចរណ៍បានបង្ហាញមុខផលិតផលទេសចរណ៍ថ្មីៗ សម្បូរ បែប និងទាក់ទាញជាច្រើននៅទីក្រុងហូជីមិញ ដូចជា៖ អំណរបុណ្យតេតជាមួយតារា ល្បីៗ ផ្សងសំណាងនៅដើមឆ្នាំ ទស្សនាទេសភាពទន្លេ Sai Gon ដោយកប៉ាល់ ក្រុងពីរជាន់ ដំណើរកម្សាន្តដោយកង់ ទស្សនាព្រៃឈើ Can Gio, Sai Gon ពីអតីតកាល - ទីក្រុងហូជីមិញសព្វថ្ងៃ។ ល។ សណ្ឋាគារលំដាប់ផ្កាយ ៣ ដល់ ៥ ក្នុងទីក្រុង សុទ្ធតែរៀបចំនូវសកម្មភាពអំណរ បុណ្យចូលឆ្នាំប្រពៃណីដ៏សម្បូរបែប ដើម្បីនាំមកជូនភ្ញៀវនូវបទពិសោធន៍ថ្មីថ្មោងក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដូចជា៖ រៀបចំកម្មវិធីជប់លៀងស្វាគមន៍វេលាឆ្លង ចូលឆ្នាំថ្មី ទស្សនាការបាញ់កាំជ្រួចនៅភោជនីយដ្ឋាន រៀបចំកម្មវិធីរាំម៉ុងសាយនៅ ព្រឹកថ្ងៃ ដំបូងនៃបុណ្យតេត ជាដើម៕