ផលិតគ្រឿងម៉ាស៊ីននៅក្រុមហ៊ុន Misumi Vietnam- តំបន់កែច្នៃនាំចេញ Linh Trung ទីក្រុង Thu Duc ទីក្រុងហូជីមិញ។ រូបថត៖ Thanh Vu/VNA |
កាលពីថ្ងៃទី ៥ មករា គណៈគ្រប់គ្រងបណ្ដាមណ្ឌលកែច្នៃ និងមណ្ឌលឧស្សាហកម្មទីក្រុងហូជីមិញបានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០២២ ទុនវិនិយោគថ្មី និងកែសម្រួលសរុបសម្រេចបានជិត ៥៥០ លានដុល្លារអាមេរិក សម្រេចបានជិត ១១០% នៃផែនការ ក្នុងនោះទុនវិនិយោគបរទេសសម្រេចបាន ១៩៦,៦ លានដុល្លារអាមេរិក។ តាមការព្យាករណ៍បានឲ្យដឹងថា ខឿនសេដ្ឋកិច្ចក្នុងស្រុក និងទីក្រុងហូជីមិញក្នុងឆ្នាំ ២០២៣ នឹងបន្តប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន។ ដូច្នេះហើយ ដើម្បី អនុវត្តន៍ ភារកិច្ចទាក់ទាញវិនិយោគិនក្នុងឆ្នាំ ២០២៣ ប្រកបដោយប្រសិទ្ធភាព គណៈគ្រប់គ្រង បណ្ដាមណ្ឌលកែច្នៃ និងឧស្សាហកម្មទីក្រុងបានផ្ដោតសំខាន់លើការផ្ទេរប្ដូររចនាសម្ព័ន្ធវិនិយោគក្នុងមណ្ឌលកែច្នៃ និងឧស្សាហកម្ម ក្នុងនោះ ជំរុញខ្លាំងការទាក់ទាញវិនិយោគលើវិស័យវិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់ ដោយផ្អែកលើមូលដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងសេដ្ឋកិច្ចឌីជីថល ជាពិសេសគឺវិស័យមេកានិច តាមទិសស្វ័យប្រវត្តិកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មានដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត។ ទន្ទឹមនឹងនោះ ផ្តោតលើការរៀបចំមូលនិធិដីធ្លី ដើម្បីត្រៀមខ្លួនជាស្រេចទាក់ទាញការវិនិយោគ ជួយឧបត្ថម្ភសហគ្រាសអភិវឌ្ឍន៍ផលិតកម្ម ក៏ដូចជាផ្តោតលើកិច្ចការពារបរិស្ថានប្រកបដោយនិរន្តរភាពផងដែរ៕