ទីក្រុងហូជីមិញត្រូវបានជ្រើសរើសឱ្យចាក់ផ្សាយលើ​ប៉ុស្តិ៍ទូរទស្សន៍ CNN

Chia sẻ
(VOVWORLD) - ទីក្រុងហូជីមិញ នៃប្រទេសវៀតណាម ត្រូវបានជ្រើសរើសជាទីតាំងដើម្បីបង្ហាញមុខនៅក្នុងការចេញផ្សាយថ្មីបំផុតនៃកម្មវិធីដ៏ល្បីល្បាញលើពិភពលោក "Quest's World of Wonder" នៅលើប៉ុស្តិ៍ទូរទស្សន៍ CNN សហរដ្ឋអាមេរិក។ កម្មវិធី "Quest's World of Wonder" ស្តីពីទីក្រុងហូជីមិញ ត្រូវបានផលិតឡើងតាំងពីខែមេសា ឆ្នាំ២០២៤ ហើយនឹងចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ CNN នៅចុងខែសីហានេះ។
ទីក្រុងហូជីមិញត្រូវបានជ្រើសរើសឱ្យចាក់ផ្សាយលើ​ប៉ុស្តិ៍ទូរទស្សន៍ CNN - ảnh 1Richard Quest និងដៃគូ Joy Journeys (Po Tran) ក្នុងដំណើរទៅរុករកទីក្រុងហូជីមិញ។ រូបភាព៖ គណៈរៀបចំកម្មវិធី

ពិធីករនៃកម្មវិធី "Quest's World of Wonder" អំពីទីក្រុងហូជីមិញ គឺជាអ្នកកាសែតជើងចាស់ Richard Austin Quest។ មកដល់ប្រទេសវៀតណាម Richard Austin Quest បានពិសោធន៍របៀបរស់នៅ វប្បធម៌ និងលក្ខណៈវិសេសវិសាលដែលមានតែអ្នកស្រុកដឹង ដូចជា៖ រៀនឆ្លងកាត់ផ្លូវ រីករាយជាមួយ Banh Xeo ពិសោធន៍ការកាត់សក់តាមដងផ្លូវ ...។ តាមនោះ Richard Quest ហាក់ដូចជា ដើរតួនាទីជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម នាំរូបភាពប្រទេសជាតិនិងប្រជាជននៅទីនេះដល់ភ្ញៀវទេសចរពិភពលោក។

ទីក្រុងហូជីមិញត្រូវបានជ្រើសរើសឱ្យចាក់ផ្សាយលើ​ប៉ុស្តិ៍ទូរទស្សន៍ CNN - ảnh 2Richard Quest និងដៃគូ Joy Journeys ជជែកគ្នាក្នុងហាងតែទឹកកក់។ រូបភាព៖ គណៈរៀបចំកម្មវិធី

រូបភាពដ៏រស់រវើកនៃទីក្រុងហូជីមិញ ត្រូវបានចេញផ្សាយនៅជុំវិញពិភពលោកតាមរយៈទូរទស្សន៍ CNN នឹងរួមចំណែកផ្សព្វផ្សាយ និងបង្កើតចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ដើម្បីឱ្យភ្ញៀវទេសចរបរទេសទទួលបានបទពិសោធន៍គួរឱ្យចងចាំនៅពេលជ្រើសរើស មកធ្វើដំណើរទេសចរណ៍និងស្វែងយល់ទីក្រុងហូជីមិញនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម។

មិត្តអ្នកស្តាប់អាចទស្សនាកម្មវិធី "Quest's World of Wonder" ស្វែងយល់ពីទីក្រុងហូជីមិញតាមរយៈគេហទំព័រ៖ https://edition.cnn.com/travel/video/qwow-vietnam-hnk-spc៕

ប្រតិកម្មទៅវិញ