ទីក្រុងហូជីមិញជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវប្បធម៌ជាមួយចក្រភពអង់គ្លេស

Chia sẻ
(VOVWORLD) -នាល្ងាចថ្ងៃទី ៨ វិច្ឆិកា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានទទួលជួបសន្ទនាជាមួយបេសកជនពិសេសពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Ed Vaizey ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។ 
ទីក្រុងហូជីមិញជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវប្បធម៌ជាមួយចក្រភពអង់គ្លេស - ảnh 1ទីក្រុងហូជីមិញជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
និងវប្បធម៌ជាមួយចក្រភពអង់គ្លេស 

នាល្ងាចថ្ងៃទី ៨ វិច្ឆិកា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានទទួលជួបសន្ទនាជាមួយបេសកជនពិសេសពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Ed Vaizey ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។ វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លាក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងទីក្រុងហូជីមិញ និងអង់គ្លេសនាពេលកន្លងទៅ លោក Nguyen Thanh Phong បានឲ្យដឹងថា  អង់គ្លេសគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ហើយជាវិនិយោគិនដ៏ធំរបស់ទីក្រុងហូជីមិញ។ ទីក្រុងជានិច្ចកាលខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ ហើយបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ក្នុងនោះមានសហគ្រាសអង់គ្លេសមកធ្វើអាជីវកម្ម និងវិនិយោគនៅទីក្រុងផង។

វីឯខ្លួនវិញ លោក Ed Vaizey បានអះអាងថាចក្រភពអង់គ្លេសត្រៀមខ្លួនជាស្រេចដើម្បីសហការ និងជួយឧបត្ថម្ភទីក្រុងក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ ជាក់ស្ដែងគឺសកម្មភាពផ្សព្វផ្សាយពាណិជ្ជសញ្ញាទីក្រុងជាមួយបណ្ដាប្រទេសនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ