ទីក្រុងហូជីមិញជួយឧបត្ថម្ភការរៀនភាសាអង់គ្លេសដោយឥតគិតថ្លៃសម្រាប់ប្រជាជន

Chia sẻ

(VOVWORLD) - គម្រោង "ភាសាអង់គ្លេសសម្រាប់សហគមន៍" ឆ្ពោះទៅរកការប្រើប្រាស់ភាសា អង់គ្លេសក្នុងការប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេសចរ និងការលក់អនឡាញ... ដើម្បី ជួយប្រជាជនគ្រប់វ័យអាចប្រើប្រាស់ភាសាអង់គ្លេសបាន បន្ទាប់ពីការសិក្សារយៈពេល ៣ ខែ។ 

កាលពីថ្ងៃទី ៨ ខែតុលា មហាវិទ្យាល័យ Sai Gon និងមហាវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទីក្រុងហូជីមិញ បានបើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសដោយឥត គិតថ្លៃ ដោយមានការសម្របសម្រួលជាមួយសហភាពនារីខ័ណ្ឌ Binh Tan រួមជាមួយ នឹងបវរកញ្ញាបរិស្ថានពិភពលោកឆ្នាំ ២០២៣ អ្នកស្រី Nguyen Thanh Ha។
គម្រោង "ភាសាអង់គ្លេសសម្រាប់សហគមន៍" ឆ្ពោះទៅរកការប្រើប្រាស់ភាសា អង់គ្លេសក្នុងការប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេសចរ និងការលក់អនឡាញ... ដើម្បី ជួយប្រជាជនគ្រប់វ័យអាចប្រើប្រាស់ភាសាអង់គ្លេសបាន បន្ទាប់ពីការសិក្សារយៈពេល ៣ ខែ។ នាពេលខាងមុខ វគ្គបណ្ដុះបណ្ដាលត្រូវបានបើកនៅខ័ណ្ឌ Binh Tan ដោយមិនគិតថ្លៃសម្រាប់អ្នកដែលមានតម្រូវការ ជាពិសេសកម្មករ៕

ប្រតិកម្មទៅវិញ